កម្លាំងចលករថ្មីសម្រាប់ការធ្វើសមាហរណកម្ម
មុនថ្ងៃប្រព្រឹត្ដទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក Do Viet Phuong ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា ឲ្យដឹងថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលផ្តល់នូវទិសដៅ គោលនយោបាយ និងឱកាសដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យនៃការអភិវឌ្ឍថ្មី។
លោក Do Viet Phuong ទីប្រឹក្សាពាណិជ្ជកម្ម បញ្ជាក់ថា តួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមសម្រាប់ប្រទេសជាតិត្រូវបានបង្ហាញតាមរយៈដំណើរការប្រវត្តិសាស្ត្រដ៏យូរអង្វែង។ ក្នុងដំណាក់កាលនីមួយៗនៃការអភិវឌ្ឍប្រទេសជាតិ បក្សតែងតែកំណត់ទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយត្រឹមត្រូវដែលសមស្របទៅនឹងស្ថានភាពជាក់ស្ដែង ដឹកនាំប្រទេសរីកចម្រើនឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន។
    |
 |
|
លោក Do Viet Phuong ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា (រូបថត៖ congthuong.vn) |
ឆ្លងកាត់រយៈពេល ៤០ ឆ្នាំនៃការផ្លាស់ថ្មី និងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តគោលការណ៍នៃមហាសន្និបាតបក្សចំនួន ១៣ អាណត្ដិ បក្សកុម្មុយនិស្តវៀតណាមបានរួមដំណើរជាមួយប្រជាជាតិទទួលបានជ័យជម្នះមួយទៅជ័យជម្នះមួយទៀត។ នៅក្នុងមហាសន្និបាតនីមួយៗ ការកំណត់ទិសដៅយុទ្ធសាស្ត្រនោះ បក្សផ្អែកលើបរិបទសត្យានុម័ត និងអត្ដនោម័តដែលកើតចេញពីតម្រូវការជាក់ស្តែងដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ និងផលប្រយោជន៍ប្រទេសជាតិ។
សព្វថ្ងៃនេះ ប្រជាជាតិវៀតណាមមានកិត្យានុភាពខ្ពស់នៅលើឆាកអន្តរជាតិ ដោយសារភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់របស់បក្ស រួមជាមួយនឹងការជឿទុកចិត្ត និងការគាំទ្រពីគ្រប់ស្រទាប់ប្រជាជន និងសង្គមទាំងមូល។
ក្នុងដំណើរការអភិវឌ្ឍរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការអន្តរជាតិ និងលើកកម្ពស់ការធ្វើសមាហរណកម្មអន្ដរជាតិមានសារៈសំខាន់ខ្លាំងណាស់ដែលត្រូវបានបក្ស និងរដ្ឋលើកឡើងក្នុងឯកសាររបស់មហាសន្និបាត។
មហាសន្និបាតលើកទី ១៤ របស់បក្ស កំពុងខិតជិតមកដល់ហើយ នាំមកនូវកម្លាំងចលករថ្មី ស្របពេលដែលប្រទេសជាតិជំរុញកិច្ចសហប្រតិបត្តិការនិងការធ្វើសមាហរណកម្ម។ កិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ប្រភពធនធានក្នុងស្រុក និងឆ្លៀតយកធនធានក្រៅប្រទេសដើម្បីអភិវឌ្ឍប្រទេសជាតិ គឺជាគោលមាគ៌ាត្រឹមត្រូវដែលបក្ស និងប្រជាជនវៀតណាមដែលបានជ្រើសរើស។
ក្នុងបរិបទបច្ចុប្បន្ន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច គឺជាគោលដៅដ៏សំខាន់។ ការជំរុញនិងស្វែងរកឱកាស និងការអភិវឌ្ឍទីផ្សារនាំចូលនិងនាំចេញ គឺជាកត្តាសំខាន់ ដើម្បីនាំប្រទេសឈានចូលយុគសម័យថ្មី។
ការរំពឹងធំសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្ស
ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជាជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងទទួលបានជោគជ័យ ដោយបន្ដបញ្ជាក់ពីតួនាទីនិងកិត្យានុភាពរបស់បក្សចំពោះវាសនារបស់ប្រជាជាតិវៀតណាម បន្ដបង្កើនការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការនៅដំណាក់កាលថ្មី ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
ឆ្នាំ ២០២៥ ការនាំចូលនិងនាំចេញរវាងវៀតណាមនិងកម្ពុជាសម្រេចបាន ១១.៣៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១១.៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ក្នុងនោះ វៀតណាមនាំចេញទៅកាន់កម្ពុជាគឺ ៥.៦៧ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៥.៧% ហើយនាំចូលពីកម្ពុជាគឺ ៥.៦៦ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៨.៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
    |
 |
|
ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជាផ្សព្វផ្សាយផលិតផលរបស់កម្ពុជានៅពិព័រណ៍រដូវស្លឹកឈើជ្រុះលើកដំបូងឆ្នាំ២០២៥ (រូបថត៖ congthuong.vn) |
យើងអាចមើលឃើញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងកម្ពុជាមានកំណើនយ៉ាងល្អក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក និងតំបន់មានការលំបាកជាច្រើន។ ជម្លោះភូមិសាស្ត្រនយោបាយ ការប្រែប្រួលតម្លៃទំនិញប្រើប្រាស់ ខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាការផ្លាស់ប្ដូរនូវគោលនយោបាយពន្ធគយ និងអស្ថិរភាពដែលប៉ះពាល់ដល់ទីផ្សារដែរ។
នៅឆ្នាំ ២០២៥ ដោយទទួលបានការដឹកនាំ ការសម្របសម្រួលនិងការគាំទ្រយ៉ាងសកម្មពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រសួងការបរទេស និងស្ថានទូតវៀតណាមប្រចាំកម្ពុជា ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជាបានខិតខំអនុវត្តការងារវិជ្ជាជីវៈ ពង្រីកទីផ្សារ ជំរុញពាណិជ្ជកម្ម និងគាំទ្រសហគមន៍អាជីវកម្មនៃប្រទេសទាំងពីរស្វែងរកឱកាស និងដៃគូពាណិជ្ជកម្ម។ រៀបចំកិច្ចប្រជុំ ពិព័រណ៍ និងសិក្ខាសាលាជាច្រើនដើម្បីតភ្ជាប់អង្គភាពអាជីវកម្មនៅកម្ពុជា។ ព្រមទាំងចលនាអង្គភាពអាជីវកម្មកម្ពុជាជាច្រើនមកចូលរួមកិច្ចប្រជុំស្ដីពីតភ្ជាប់អង្គភាពអាជីវកម្មនៅវៀតណាម។
លើសពីនេះ ស្ថាប័នពាណិជ្ជកម្មបានចងក្រងនិងបោះពុម្ពផ្សាយសៀវភៅមួយក្បាលដែលណែនាំអំពីទីផ្សារកម្ពុជា ដើម្បីអង្គភាពអាជីវកម្ម និងវិនិយោគិនទទួលបាននូវព័ត៌មានដែលមានប្រយោជន៍អំពីទីផ្សារកម្ពុជា អាស្រ័យហេតុនេះជួយឱ្យជំរុញពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព។
នៅឆ្នាំ២០២៦ យោងតាមសេចក្ដីសម្រេចចិត្ដរបស់បក្ស ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីយន្ដការគោលនយោបាយ ដែលទាក់ទងនឹងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ តាមដានយ៉ាងដិតដល់នូវឱកាសនិងសក្តានុពលនូវទីផ្សារ ហើយរាយការណ៍ទាន់ពេលទៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំនៃស្ថានទូត និងជូនដំណឹងដល់សហគមន៍អាជីវកម្ម។
ព្រមទាំងជំរុញពាណិជ្ជកម្ម គាំទ្រអង្គភាពអាជីវកម្មវៀតណាមឈានចូលទីផ្សារកម្ពុជា និងផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់អង្គភាពអាជីវកម្មវៀតណាម ដើម្បីយល់ឃើញច្បាស់ និងស៊ីជម្រៅអំពីទីផ្សារកម្ពុជា រួមទាំងឱកាស បញ្ហាប្រឈមក្នុងដំណើរការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា៕
បកប្រែដោយ Pham Diep