នៅឆ្នាំ២០២៥ កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិសម្រេចបានសមិទ្ធផលសំខាន់ៗជាយុទ្ធសាស្ត្រជាច្រើន។ វៀតណាមបានតម្លើងទំនាក់ទំនងជាមួយប្រទេសចំនួន ១៧ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៣៥០ ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាស្នូល ហើយត្រូវបានជម្រុញជាមួយដៃគូសំខាន់ៗ ជាច្រើន។

ស្ថាប័នតំណាងវៀតណាមនៅបរទេសបានអនុវត្តសកម្មភាពការទូតសេដ្ឋកិច្ចជិត ៥០០ ដើម្បីជម្រុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ហើយជួយគាំទ្រខេត្ត និងទីក្រុងនានាក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រហែល ១០០ ជាមួយដៃគូអន្តរជាតិ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងសន្និសីទ (រូបថត៖ vnanet.vn)

នៅក្នុងសន្និសីទ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់នៅឆ្នាំនេះ និងស្នើឲ្យអនុវត្តការទូតសេដ្ឋកិច្ចប្រកបដោយភាពសកម្មដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចពីរខ្ទង់ ការធ្វើពិពិធកម្មទីផ្សារ ការធ្វើពិពិធកម្មផលិតផល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអនុវត្តការទូតសេដ្ឋកិច្ចស្របតាមទិសដៅនៃមហាសន្និបាតលើកទី១៤ របស់បក្ស និងសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ។ លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជម្រុញការអភិវឌ្ឍបៃតងក្នុងយុគសម័យឌីជីថល ភ្ជាប់អ្នកវិទ្យាសាស្ត្រ និងអ្នកបញ្ញវន្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល។ លោកក៏បានអំពាវនាវឲ្យមានរបកគំហើញថ្មីៗនៅក្នុងការជំរុញកំណើនប្រពៃណី ព្រមទាំងផ្តល់អាទិភាពដល់ការលើកកម្ពស់សមត្ថភាពផលិតកម្ម ការប្រកួតប្រជែងរបស់ធុរកិច្ច និងផលិតផលវៀតណាម ហើយផ្តោតលើទីផ្សារដែលកំពុងរីកចម្រើនដូចជាអាមេរិកឡាទីន មជ្ឈិមបូព៌ា អាហ្វ្រិក អាស៊ីកណ្តាល និងអឺរ៉ុបកណ្តាល និងខាងកើត។ ជំរុញឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានស្រាប់ ការចរចានិងចុះហត្ថលេខាលើ FTA ថ្មីជាមួយប៉ាគីស្ថាន ទីផ្សារមើរខូសឺរ (MECOSUR) ឥណ្ឌា ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ជាដើម៕

បកប្រែដោយ Thanh Cong