នៅរសៀលថ្ងៃទី១៥ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន និងគណៈប្រតិភូ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួប រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន

ក្នុងជំនួប លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន បន្តសហការជាមួយក្រសួង និងស្ថាប័នវៀតណាម ក្នុងវិស័យគ្រប់គ្រង ជួយគាំទ្រវៀតណាមក្នុងការរៀបចំផែនការ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ កែលម្អសមត្ថភាពអភិបាលកិច្ច ធានាសន្តិសុខ និងសុវត្ថិភាពព័ត៌មាន និងកសាងក្របខ័ណ្ឌគោលនយោបាយ បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាមចំនួន ៦០០.០០០ នាក់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការ នៅប្រទេសជប៉ុន

ចំណែកលោករដ្ឋមន្ត្រី Hayashi Yoshimasa បានឯកភាពខ្ពស់ជាមួយនឹងមតិរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងយល់ស្របនឹងការវាយតម្លៃរបស់លោកនាយករដ្ឋមន្ត្រីអំពីតួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល... លោករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង ហើយបញ្ជាក់ថា ជប៉ុនចង់បន្តសហការជាមួយវៀតណាមលើការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ការធានាសន្តិសុខ និងសុវត្ថិភាព ហើយបានសម្តែងទំនុកចិត្តថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការធ្វើបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាព័ត៌មាននឹងកាន់តែរឹងមាំឡើង៕

បកប្រែដោយ Thanh Cong