បង្កើតលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី
កប.អនឡាញ - នៅព្រឹកថ្ងៃទី១៥ ខែមករា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានជួបពិភាក្សាលើបញ្ហាសហប្រតិបត្តិការទ្វេភាគីជាមួយលោក Gennady Bezdetko ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវៀតណាម។
លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ដោយចាត់ទុករុស្ស៊ីជាដៃគូអាទិភាពកំពូលរបស់វៀតណាម។
    |
 |
|
លោកស្រី Le Thi Thu Hang ទទួលជួបលោក Gennady Bezdetko |
លោក Gennady Bezdetko បានបញ្ជាក់ពីចំណាប់អារម្មណ៍ និងសារៈសំខាន់នៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបង្ហាញពីទំនុកចិត្តថា មហាសន្និបាតនឹងអនុម័តសេចក្តីសម្រេចចិត្ត និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍកាន់តែរឹងមាំរបស់វៀតណាមនៅក្នុងយុគសម័យថ្មី និងសម្តែងជំនឿជាក់លើជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
ក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរដោយស្មោះត្រង់ និងពិនិត្យឡើងវិញនូវស្ថានភាពសហប្រតិបត្តិការក្នុងឆ្នាំ២០២៥ ដោយវាយតម្លៃលទ្ធផលដែលសម្រេចបាននៅក្នុងវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ ហើយឯកភាពពង្រឹងកិច្ចសហការដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជម្រុញកិច្ចសហប្រតិបត្តិការ។ លោកស្រី Le Thi Thu Hang និងលោក Gennady Bezdetko បានពិភាក្សាអំពីអាទិភាពសំខាន់ៗ និងទិសដៅសហប្រតិបត្តិការជាច្រើននៅឆ្នាំ ២០២៦ ជាពិសេសនៅក្នុងវិស័យសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ ស្របតាមតម្រូវការ ផលប្រយោជន៍ និងលក្ខខណ្ឌរបស់ភាគីនីមួយៗ។ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា តាមរយៈនោះ រួមចំណែកដល់ការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព៕
បកប្រែដោយ Thuy Anh