តបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក Saichay Kommasith សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនបដិវត្តន៍ឡាវ នៅព្រឹកនេះថ្ងៃទី ២២ ខែមេសា គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមេសា។
ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ក្នុងការបង្កើនជំនួបពិភាក្សារវាងថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរ ដែលរួមចំណែកដល់ការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងសាមគ្គីភាពរវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក៕
បកប្រែដោយ Duy Hoan
Type the code from the image