ពិព័រណ៍ DSA 2026 មានការចូលរួមពីអ្នកទស្សនាជំនាញប្រមាណ ៥០,០០០ នាក់ គណៈប្រតិភូស៊ីវិល និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេស និងកងទ័ពចំនួន ៦០០ របស់ប្រទេសចំនួន ៦០ រួមទាំងប្រទេសតាំងពិព័រណ៍ចំនួន ៣៨ ជាមួយនឹងក្រុមហ៊ុន និងសាជីវកម្មឧស្សាហកម្មការពារជាតិឈានមុខគេប្រមាណ ១,៤០០ លើពិភពលោក។ ការតាំងពិព័រណ៍ឆ្នាំនេះបង្ហាញក្រុមប្រធានបទចំនួន ១៥ ជាពិសេសផលិតផលយោធាទំនើបៗ។

leftcenterrightdel
គណៈប្រតិភូវៀតណាមនៅក្នុងពិធីបើកការតាំងពិព័រណ៍

នាព្រឹកថ្ងៃទី ២០ ខែមេសា លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូនៃប្រទេសមួយចំនួន។ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាមបានទៅទស្សនាស្តង់នានា ជំរុញការផ្លាស់ប្តូរ និងស្វែងយល់ពីឱកាសសហប្រតិបត្តិការ ស្របតាមសមត្ថភាពរបស់ភាគីនីមួយៗ ក៏ដូចជាពង្រឹងទំនាក់ទំនងសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងវៀតណាម និងប្រទេសដទៃទៀតនាពេលខាងមុខ។

* នារសៀលថ្ងៃទី ២០ ខែមេសា លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានជួបសវនាការជាមួយលោក Adly Bin Zahari អនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ជួបសវនាការជាមួយលោក Adly Bin Zahari អនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី

ភាគីទាំងពីរបានឯកភាពគ្នាផ្តល់អាទិភាពដល់ការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែទូលំទូលាយ និងជាក់ស្តែង ដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងសម្របសម្រួលក្នុងការអនុវត្តយន្តការសន្ទនាគោលនយោបាយការពារជាតិ។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សង្ឃឹមថា ក្រសួងការពារជាតិម៉ាឡេស៊ីនឹងគាំទ្រការជំរុញការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ ការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតយន្តការយាមល្បាតរួមគ្នាលើសមុទ្រ និងបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនាពេលឆាប់ៗ សម្របសម្រួលការផ្លាស់ប្តូរព័ត៌មាន ការអនុវត្តច្បាប់ ការជួយដល់នាវានេសាទ និងអ្នកនេសាទរបស់គ្នាទៅវិញទៅមកក្នុងគ្រាលំបាកនៅសមុទ្រ គាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា និងយន្តការពហុភាគី។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang និងគណៈប្រតិភូវៀតណាមទស្សនាស្តង់ពិព័រណ៍

លោក Adly Bin Zahari បានបញ្ជាក់ថា ម៉ាឡេស៊ីមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីជាមួយវៀតណាម ព្រមទាំងជឿជាក់ថាទំនាក់ទំនងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍ ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ និងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក៕

បកប្រែដោយ Huyen Trang