នៅរសៀលថ្ងៃទី ២០ ខែមេសា នាវាកងឆ្មាំសមុទ្រលេខ ៨០០៤ និង៨០០៣ នៃកងនាវាលេខ ១១ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ១ ដឹកនាំដោយវរសេនីយ៍ឯក Luong Cao Khai មេបញ្ជាការរង  និងនាយសេនាធិការ នៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រ តំបន់លេខ១ បានចេញដំណើរពីកំពង់ផែដើម្បីអនុវត្តបេសកកម្មល្បាតរួមគ្នាលើកដំបូងនៅឆ្នាំ២០២៦ នៅក្នុងដែនទឹកដែលនៅជាប់នឹងខ្សែព្រំដែននៃឈូងសមុទ្រតុងកឹង រវាងកងឆ្មាំសមុទ្រវៀតណាម និងកង​ឆ្មាំសមុទ្រចិន។

leftcenterrightdel
 

leftcenterrightdel
កងឆ្មាំសមុទ្រវៀតណាមគោរពកំពង់ផែ

ការល្បាតរួមគ្នាលើកដំបូងរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនក្នុងឆ្នាំ ២០២៦ បានធ្វើឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមេសា ដោយគ្របដណ្តប់លើ ១៣ ចំណុចដែលមានចម្ងាយ ២៥៥.៥ ម៉ាយល៍សមុទ្រ។

នេះជាលើកទី១១ ហើយដែលការល្បាតរួមគ្នាបានធ្វើឡើងនៅក្នុងដែនទឹកជាប់នឹងខ្សែបន្ទាត់ព្រំដែននៅក្នុងឈូងសមុទ្រតុងកឹងរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិន។ តាមរយៈការល្បាតនេះ ចូលរួមចំណែកក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខនៅក្នុងឈូងសមុទ្រតុងកឹង និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងកងកម្លាំងឆ្មាំសមុទ្រ និងប្រជាជនវៀតណាម និងចិន។

បកប្រែដោយ Duy Hoan