ខេត្ត Ca Mau៖ ស្តង់ជាង ៤០០ ប្រមូលផ្តុំគ្នាក្រោមប្រធានបទ “ប៉ះបច្ចេកវិទ្យា - បើកអនាគត”
កប.អនឡាញ - ស្តង់ជាង ៤០០ និងការស្វែងយល់អំពីឌីជីថលអន្តរកម្មនឹងប្រែទីលាន Hung Vuong (ខេត្ត Ca Mau ភាគខាងត្បូងវៀតណាម) ទៅជាកន្លែងដ៏រស់រវើកសម្រាប់បច្ចេកវិទ្យា វប្បធម៌ និងម្ហូបអាហារក្នុងអំឡុងពេលសប្តាហ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ និងការប្រកួតប្រជែង “អង្ករឆ្ងាញ់នៃតំបន់ដីសណ្តទន្លេ Cuu Long” លើកដំបូងឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា។
ព័ត៌មាននេះត្រូវបានជូនដំណឹងដោយគណៈកម្មការរៀបចំការរំលឹកខួបលើកទី៥១ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងឯកភាពប្រទេសជាតិនៃខេត្ត Ca Mau នៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី ២០ ខែមេសា។
    |
 |
|
លោក Ho Trung Viet ប្រធានគណៈឃោសនា អប់រំ និងចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត Ca Mau មានប្រសាសន៍នៅក្នុងសន្និសីទកាសែត |
ព្រឹត្តិការណ៍នេះមិនត្រឹមតែកត់សម្គាល់អំពីទំហំរបស់វាប៉ុណ្ណោះទេ ថែមទាំងមានចំណុចលេចធ្លោដោយសារវិធីសាស្រ្ត “នាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតប្រជាជន”។ ទីកន្លែង "ប៉ះបច្ចេកវិទ្យា-បើកអនាគត" ដែលមានស្តង់ជាង ៥០ អនុញ្ញាតឱ្យអ្នកទស្សនាឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់ពីទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល ដ្រូន (UAVs) បច្ចេកវិទ្យានិម្មិតតថភាពជាក់ស្តែង (VR)... ជាដើម ដែលបង្កើតជា"ទីលេងឌីជីថល" ដ៏រស់រវើក និងទាក់ទាញយុវជន។
ផ្ទុយទៅវិញ តម្លៃប្រពៃណីក៏ត្រូវបានលើកតម្កើងផងដែរ។ ទីកន្លែងសម្រាប់វិស័យផលិតផលអង្ករ អំបិល និងផលិតផល OCOP ដែលមានស្តង់ចំនួន ១៣០ បង្ហាញពីគំរូផលិតកម្មបៃតង ឧបករណ៍កសិកម្មទំនើប និងផលិតផលប្រចាំតំបន់ដីសណ្តទន្លេ Cuu Long។ នេះក៏ជាស្ពានតភ្ជាប់សម្រាប់អាជីវកម្ម និងសហករណ៍ក្នុងការស្វែងរកដៃគូ និងពង្រីកទីផ្សាររបស់ពួកគេ។
មិនត្រឹមតែជាការតាំងពិព័រណ៍ប៉ុណ្ណោះទេ សប្តាហ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងទេសចរណ៍ក៏ត្រូវបានគេរំពឹងថានឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងការតភ្ជាប់អភិវឌ្ឍន៍ ដែលរួមចំណែកដល់ការធ្វើឱ្យខេត្ត Ca Mau ក្លាយជាគោលដៅដ៏ស្វាហាប់នៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long៕
បកប្រែដោយ Huyen Trang