ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅមូលដ្ឋានជាច្រើនក្នុងខេត្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ បានប្រព្រឹត្តទៅយ៉ាងរស់រវើក និងកក់ក្តៅ។ ដោយទទួលការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សកម្មភាពជាច្រើនត្រូវបានរៀបចំឡើង ដែលនាំមកនូវបរិយាកាសរីករាយនៅទូទាំងមូលដ្ឋាន។

ពិធីបុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យធំបំផុតក្នុងឆ្នាំរបស់ជនរួមជាតិខ្មែរ ដែលធ្វើឡើងនៅពាក់កណ្តាលខែមេសា។ យោងតាមជំនឿប្រពៃណី នេះគឺជាពេលវេលានៃការផ្លាស់ប្តូររវាងឆ្នាំចាស់ និងឆ្នាំថ្មី ដោយនាំមកនូវក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មីដ៏សុខសាន្ត និងរដូវកាលអំណោយផល។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ទន្ទឹមនឹងពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាដែលប្រារព្ធឡើងនៅវត្ត ជនរួមជាតិខ្មែរក៏ចូលរួមក្នុងសកម្មភាពវប្បធម៌ សិល្បៈ និងល្បែងប្រជាប្រិយជាច្រើនដែលបង្កើតបរិយាកាសរីករាយ និងកក់ក្តៅ។

leftcenterrightdel
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅវត្ត Pang Trao ឃុំ O Lam (រូបថត៖ baoangiang.com.vn)

ព្រះតេជគុណ Chau Son Hy ព្រះចៅអធិការវត្ត Sa Lon ឃុំ O Lam បានឲ្យដឹងថា “ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ វត្តបានកៀរគរធនធានសង្គមជាច្រើន ដើម្បីជួយគាំទ្រដល់ប្រជាជនឲ្យមានពិធីបុណ្យចូលឆ្នាំថ្មីដោយរីករាយ និងកក់ក្តៅ។ ព្រមទាំង វត្តក៏សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំសកម្មភាពវប្បធម៌ និងល្បែងប្រជាប្រិយ ដោយបង្កើតបរិយាកាសរីករាយសម្រាប់ប្រជាជន”។

បរិយាកាសនៃពិធីបុណ្យចូលឆ្នាំថ្មីបានរីករាលដាលពាសពេញតំបន់ដែលមានជនរួមជាតិខ្មែររស់នៅ នាំមកនូវសេចក្តីរីករាយ និងរួមចំណែកដល់ការពង្រឹងសាមគ្គីភាពសហគមន៍។ ជនរួមជាតិខ្មែរបានរៀបចំបុណ្យចូលឆ្នាំថ្មីក្នុងស្មារតីសន្សំសំចៃ រក្សាតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។

ក្រៅពីពិធីបុណ្យចូលឆ្នាំថ្មី ជនរួមជាតិខ្មែរក៏មានសកម្មភាពវប្បធម៌ប្រពៃណីពិសេសជាច្រើនដែលត្រូវបានរក្សាដោយជំនាន់ជាច្រើន ដូចជាពិធីបុណ្យសែនដូនតា អូកអុំបុក ពិធីបុណ្យប្រណាំងគោ Bay Nui និងការប្រណាំងទូក ង។ ទន្ទឹមនឹងនោះ គឺរបាំ តន្ត្រីប្រពៃណី ភាសា អក្សរ ពិធីប្រពៃណី និងអក្សរសិល្ប៍ប្រជាប្រិយដ៏សម្បូរបែប។ សំលៀកបំពាក់ប្រពៃណី និងស្ថាបត្យកម្មប្រាសាទនៃជនជាតិខ្មែរក៏ជាលក្ខណៈវប្បធម៌ពិសេស រួមចំណែកដល់ការបង្កើតអត្តសញ្ញាណពិសេសរបស់សហគមន៍។

ជារៀងរាល់ឆ្នាំ ពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរ ត្រូវបានរៀបចំឡើងជាមួយនឹងសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាដ៏សម្បូរបែប ដែលបង្កើតឱកាសផ្លាស់ប្តូរសម្រាប់សិប្បករ និងកីឡាករ តាមនោះ រួមចំណែកដល់ការលើកតម្កើង និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការអភិរក្ស និងការលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ តែងតែជាអាទិភាពរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន។ សិល្បៈប្រជាប្រិយ ពិធីបុណ្យប្រពៃណី វប្បធម៌ និងជំនឿទាំងអស់ក៏ត្រូវបានរក្សា និងពង្រីកប្រសិទ្ធភាព។

យោងតាមលោក Phan Thanh Luong ប្រធានគណៈកម្មាធិការប្រជាជនឃុំ O Lam ការអនុវត្តកម្មវិធី និងគោលនយោបាយជនជាតិ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ រួមចំណែកដល់ការបង្កើតធនធានសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន និងជម្រុញការអភិរក្ស លើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរនៅមូលដ្ឋាន។

ការរក្សា និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរត្រូវបានយកចិត្តទុកដាក់។ តាមរយៈនោះ រួមចំណែកដល់ការលើកកម្ពស់គុណភាពនៃជីវភាពខាងវិញ្ញាណ និងពង្រឹងសាមគ្គីភាពរវាងបណ្ដាជនជាតិនៅមូលដ្ឋាន៕

បកប្រែដោយ Thuy Anh