ចំណុចសំខាន់ៗជាច្រើននៃដំណើរទស្សនកិច្ច

ដោយបានអមដំណើរដោយផ្ទាល់ជាមួយលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ពេញមួយដំណើរទស្សនកិច្ច លោក He Wei បានចែករំលែកគំនិតរបស់លោកលើ “ចំណុចដំបូងសំខាន់ៗចំនួនបី” ដែលលោកយល់ឃើញយ៉ាងច្បាស់។ ទីមួយ នេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាម បន្ទាប់ពីវៀតណាមបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំកម្រិតខ្ពស់របស់ខ្លួន។ ទីពីរ នេះជាលើកដំបូងដែលប្រមុខរដ្ឋបរទេសម្នាក់បានទៅទស្សនាតំបន់ថ្មី Xiong'an - ទីក្រុងនៃអនាគត នៅក្នុងប្រទេសចិន។ ទីបី ជាលើកដំបូង ដែលថ្នាក់ដឹកនាំបរទេសម្នាក់ដែលមកទស្សនកិច្ចប្រទេសចិនបានជិះរថភ្លើងល្បឿនលឿនរបស់ប្រទេសចិនអស់រយៈពេលជាង ១០ ម៉ោង ដោយធ្វើដំណើរឆ្លងកាត់ខេត្តចំនួនប្រាំ ដែលគ្របដណ្តប់លើចម្ងាយសរុប ២,៥០០ គីឡូម៉ែត្រ។

យោងតាមលោក He Wei ឯកអគ្គរដ្ឋទូត ព្រឹត្តិការណ៍ដំបូងទាំងនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីចំណុចសំខាន់ៗជាច្រើននៃដំណើរទស្សនកិច្ចនេះ ហើយបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់បក្សទាំងពីរ និងប្រទេសទាំងពីររួមគ្នាលើកកម្ពស់ការកសាងសហគមន៍អនាគតរួមចិន-វៀត ណាម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួនបី ដែលបង្ហាញពីសមិទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ។ ទីមួយ ទំនុកចិត្តនយោបាយកាន់តែស៊ីជម្រៅ ដែលឆ្លុះបញ្ចាំងពីលក្ខណៈពិសេស និងកម្រិតខ្ពស់នៃទំនាក់ទំនងចិន-វៀតណាម។ ពេលវេលានៃដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ ស្របពេលជាមួយនឹងខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងប្រធានរដ្ឋចិន មកកាន់ប្រទេសវៀតណាមកាលពីខែមេសា កន្លងទៅ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានធ្វើដំណើរទស្សនកិច្ចទ្វេភាគីចំនួនបីលើក។ នេះគឺជាសារៈសំខាន់ជាយុទ្ធសាស្ត្រដ៏សំខាន់បំផុត ដែលបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ និងបង្ហាញថា វៀតណាមតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពចម្បងនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។

ទីពីរ កិច្ចសហប្រតិបត្តិការជាក់ស្តែងត្រូវបានពន្លឿនបន្ថែមទៀត។ យោងតាមលោកឯកអគ្គរដ្ឋទូត ការកសាងសហគមន៍ចិន-វៀតណាមនៃអនាគតរួម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ មិនត្រឹមតែទាមទារឱ្យមានគ្រឹះរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការចាប់យករាល់ពេលវេលាផងដែរ។ ការពន្លឿនការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយផ្លាស់ប្តូរពីពាក្យ "កសាង" នៅក្នុងសេចក្តីថ្លែងការណ៍រួមពីមុនទៅជាពាក្យ "ពន្លឿនការកសាង" សហគមន៍ចិន-វៀតណាម នៃអនាគតរួមដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

ទីបី ការសម្របសម្រួលពហុភាគីត្រូវបានពង្រឹង ដោយបង្កើតស្ថិរភាព និងថាមពលវិជ្ជមានសម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា សារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន បានលើសពីវិសាលភាពនៃទំនាក់ទំនងទ្វេភាគី ដែលរួមចំណែកដល់គ្រឹះរឹងមាំសម្រាប់សន្តិភាពក្នុងតំបន់ និងពិភពលោក។

នាពេលអនាគត ប្រទេសទាំងពីរនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាដូចជា APEC និងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដោយហេតុនេះពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការផ្លាស់ប្តូរនៅក្នុងបរិយាកាសអន្តរជាតិ។

leftcenterrightdel
លោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងសម្រេចបានជោគជ័យយ៉ាងធំធេង ដែលបានក្លាយជាព្រឹត្តិការណ៍សំខាន់ថ្មីមួយនៅក្នុងទំនាក់ទំនងមិត្តភាពរវាងចិន និងវៀតណាម

ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងដំណាក់កាលប្រវត្តិសាស្ត្រមាស

យោងតាមលោកឯកអគ្គរដ្ឋទូត ទំនាក់ទំនងចិន-វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលប្រវត្តិសាស្ត្រមាស។ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងជាប្រធានរដ្ឋមកកាន់ប្រទេសវៀតណាម ក្នុងខែមេសា ឆ្នាំ២០២៥ ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសម្រេចបាននូវវឌ្ឍនភាពលេចធ្លោជាច្រើន។

នៅឆ្នាំ២០២៥ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៤៥ ដែលនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

នៅឆ្នាំ ២០២៥ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៤៥ ដែលនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ជាង ២៩០ ពាន់លានដុល្លារអាមេរិក។ ប្រទេសទាំងពីរក៏បានបន្តសម្រួលដល់លំហូរទំនិញផងដែរ ដោយផ្តោតលើការកាត់បន្ថយពេលវេលាចេញចូលឆ្លងកាត់គយ សម្រាប់ផលិតផលកសិកម្មវៀតណាម។

ទាក់ទងនឹងវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ យោងតាមលោកឯកអគ្គរដ្ឋទូត ការកសាង ផ្លូវដែកល្បឿនលឿនបានក្លាយជាប្រធានបទក្តៅ ដែលត្រូវបានលើកឡើងជាញឹកញាប់នៅក្នុងការផ្លាស់ប្តូរកម្រិតខ្ពស់។ នេះត្រូវបានចាត់ទុកថាជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងគណៈប្រតិភូវៀតណាមបានជិះរថភ្លើងល្បឿនលឿនរបស់ប្រទេសចិន ។

ការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លូវដែកល្បឿនលឿនមិនត្រឹមតែបង្ហាញពីការតភ្ជាប់រូបវន្តប៉ុណ្ណោះទេ ថែមទាំងបម្រើជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងសហគមន៍ចិន-វៀតណាម អនាគតរួមដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រផងដែរ។

កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខគឺជាសសរស្តម្ភដ៏សំខាន់មួយ

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខគឺជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងចិន និងវៀតណាម ដែលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ ជាដំបូងចាំបាច់ត្រូវពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងពង្រឹងទំនុកចិត្តនយោបាយ។ កិច្ចប្រជុំលើកដំបូងនៃយន្តការសន្ទនាយុទ្ធសាស្ត្រ "៣+៣" នៅកម្រិតរដ្ឋមន្ត្រីរវាងវៀតណាម និងចិន ដែលរួមមានរដ្ឋមន្ត្រីការបរទេស ការពារប្រទេស និងសន្តិសុខសាធារណៈ បានបម្រើជាមូលដ្ឋានសំខាន់សម្រាប់ការផ្លាស់ប្តូរយុទ្ធសាស្ត្រ។ បន្ទាប់ពីនេះ កងទ័ពនៃប្រទេសទាំងពីរបានរៀបចំដោយជោគជ័យនូវការជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនលើកទី ១០ ដែលមានរដ្ឋមន្ត្រីការពារប្រទេសទាំងពីរជាសហប្រធាន។

ទីពីរ ចាំបាច់ត្រូវកែលម្អយន្តការសម្រាប់ជំនួបប្រាស្រ័យការពារព្រំដែន ដើម្បីរួមគ្នារក្សាសន្តិសុខព្រំដែន។ តាមរយៈយន្តការនេះ ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូររវាងកងកម្លាំងការពារព្រំដែនកម្រិតផ្សេងៗគ្នា កែលម្អយន្តការនៃការល្បាតព្រំដែនរួមគ្នា ដោះស្រាយគ្រាអាសន្ន ចែករំលែកព័ត៌មាន និងបង្កើនខ្លឹមសារនៃការផ្លាស់ប្តូរមិត្តភាពក្នុងការការពារព្រំដែនជាប្រចាំ ដោយពង្រឹងស្ថានភាពសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ព្រំដែន។ នេះបង្កើតជាមូលដ្ឋានដ៏ល្អសម្រាប់ភាគីទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ទីបី វាពាក់ព័ន្ធនឹងការបង្កើនការហ្វឹកហ្វឺនរួមគ្នា និងការកែលម្អសមត្ថភាពសម្របសម្រួល។ ភាគីទាំងពីរបន្តការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការរវាងរាល់ប្រភេទកងទ័ព ការធ្វើការល្បាតរួមគ្នា និងការបណ្តុះបណ្តាលរួមគ្នារវាងកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ និងផ្តួចផ្តើមការសន្ទនារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

ទីបួន វាពាក់ព័ន្ធនឹងការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខដើម្បីដោះស្រាយបញ្ហាប្រឈមរួមរួមគ្នា។ ភាគីទាំងពីររួមគ្នាកសាងប្រព័ន្ធការពារសន្តិសុខដ៏ទូលំទូលាយសម្រាប់តំបន់ទាំងមូលនៅតាមព្រំដែន និងនៅសមុទ្រ និងពង្រឹងការសម្របសម្រួលពហុភាគីដើម្បីការពារស្ថិរភាពក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូត បានសម្តែងក្តីសង្ឃឹមរបស់លោកថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តកែលម្អប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ដោយរួមគ្នាពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការកសាងសហគមន៍អនាគតរួមដ៏សំខាន់ និងបន្តបង្កើតការធានារឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគីដើម្បីបន្តរីកចម្រើនឥតឈប់ឈរ និងទៅមុខទៀត៕

បកប្រែដោយ Minh Trung