វៀតណាមគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៦
កាសែត The Strait Times របស់សិង្ហបុរី កាលពី ថ្ងៃទី ២០ ខែមេសា បានធ្វើអត្ថាធិប្បាយថា វៀតណាមកំពុងក្លាយជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ីអាគ្នេយ៍សម្រាប់ភ្ញៀវទេសចរសិង្ហបុរី ដែលបង្ហាញឱ្យឃើញការចាប់អារម្មណ៍យ៉ាងខ្លាំងក្លានៅលើវេទិកាបណ្ដាញសង្គមក៏ដូចជាការរីកចម្រើនគួរឱ្យកត់សម្គាល់នៃឧស្សាហកម្មទេសចរណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។