ទិវាវប្បធម៌ និងទេសចរណ៍កូរ៉េខាងត្បូង ឆ្នាំ២០២៦ នៅទីក្រុងហាណូយ
កប.អនឡាញ - អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងប្រចាំវៀតណាម សហការជាមួយមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាម រៀបចំ “ទិវាវប្បធម៌ និងទេសចរណ៍កូរ៉េខាងត្បូង ឆ្នាំ២០២៦”។ ព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កូរ៉េខាងត្បូងនេះ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា។
ក្នុងបរិបទដែលចំនួនភ្ញៀវទេសចរវៀតណាមមកទស្សនាប្រទេសកូរ៉េខាងត្បូងកំពុងកើនឡើង ព្រឹត្តិការណ៍នេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរវៀតណាមទៅកាន់ប្រទេសកូរ៉េខាងត្បូង និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ។
នៅក្នុងព្រឹត្តិការណ៍នេះ អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាម នឹងផ្តោតលើការផ្សព្វផ្សាយគោលដៅទេសចរណ៍នៅមូលដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង។
    |
 |
|
ទិវាវប្បធម៌ និងទេសចរណ៍កូរ៉េខាងត្បូង ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅទីក្រុងហាណូយ (រូបថត៖ baoquocte.vn) |
តាមរយៈព្រឹត្តិការណ៍នេះ អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាម មានគោលបំណងផ្សព្វផ្សាយគំរូទេសចរណ៍កូរ៉េខាងត្បូងដែលត្រូវបានរៀបចំឡើងសម្រាប់ភ្ញៀវទេសចរវៀតណាម។ គោលដៅនៃព្រឹត្តិការណ៍នេះគឺពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ទាក់ទាញភ្ញៀវទេសចរវៀតណាមចំនួន ៦០០.០០០ នាក់មកកាន់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ ២០២៦។
លោកស្រី Park Eun Jung ប្រធានអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា ក្នុង “ទិវាវប្បធម៌ និងទេសចរណ៍កូរ៉េខាងត្បូង ឆ្នាំ២០២៦” យើងនឹងបង្ហាញពីលក្ខណៈពិសេសៗនៃវប្បធម៌ និងទេសចរណ៍កូរ៉េខាងត្បូង ដើម្បីជួយឲ្យប្រជាជនវៀតណាមយល់កាន់តែច្បាស់អំពីកូរ៉េខាងត្បូង ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការទាក់ទាញភ្ញៀវទេសចរវៀតណាមមកទស្សនាប្រទេសកូរ៉េខាងត្បូង”៕
បកប្រែដោយ Thuy Anh