លោក Gareth Leather អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ស្ដីពីអាស៊ីនៅក្រុមហ៊ុន Capital Economics នៅទីក្រុងឡុងដ៍ ជឿជាក់ថា វៀតណាមទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដោយសារមានប្រវត្តិសាស្ត្រ និងទេសភាពធម្មជាតិដ៏សម្បូរបែប ជាមួយតម្លៃសមរម្យ។ វប្បធម៌តាមដងផ្លូវ ម្ហូបអាហារ សេវាកម្មថែទាំសុខភាព និងសេវាកម្មកែសម្ផស្សដែលមានតម្លៃសមរម្យ កំពុងទាក់ទាញភ្ញៀវទេសចរវ័យក្មេងពីសិង្ហបុរី និងប្រទេសដទៃទៀតនៅក្នុងតំបន់។

leftcenterrightdel
តំបន់បេតិកភណ្ឌពិភពលោក Trang An (Ninh Binh) (រូបថត៖ vovworld.vn)

កាសែត The Strait Times វាយតម្លៃជាវិជ្ជមានចំពោះគោលដៅទទួលភ្ញៀវទេសចរ ៥០ លាននាក់នៅឆ្នាំ ២០៣០ របស់រដ្ឋាភិបាលវៀតណាម។ ទន្ទឹមនឹងនោះ សម្ព័ន្ធក្រុមហ៊ុនសណ្ឋាគារអន្តរជាតិជាច្រើនបាន និងកំពុងពង្រីកប្រតិបត្តិការ នៅប្រទេសវៀតណាម។

គម្រោងទ្រង់ទ្រាយធំត្រូវបានអនុវត្តដើម្បីលើកកម្ពស់សមត្ថភាពបម្រើភ្ញៀវទេសចរ។ វិស័យទេសចរណ៍វៀតណាមរីកចម្រើន ដោយសារការបង្កើនការបើកផ្លូវជើងហោះហើរថ្មីជាច្រើន ដែលបង្កើតលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងការធ្វើដំណើរទេសចរណ៍៕

បកប្រែដោយ Thanh Cong