វិទ្យាស្ថានបច្ចេកទេសយោធាពង្រឹងការស្រាវជ្រាវវិទ្យាសាស្ត្រ និងធ្វើបរិវត្តកម្មឌីជីថល
កប.អនឡាញ - នៅរសៀលថ្ងៃទី ២១ ខែមេសា គណៈប្រតិភូនៃគណៈកម្មាធិការដឹកនាំរបស់ក្រសួងការពារប្រទេសស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល អនុវត្តគម្រោងលេខ ០៦ និងកំណែទម្រង់រដ្ឋបាល (គណៈកម្មាធិការដឹកនាំលេខ ១១២៨) បានចុះត្រួតពិនិត្យវិទ្យាស្ថានបច្ចេកទេសយោធា។
លោកឧត្តមសេនីយ៍ឯក Nguyen Van Hien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអនុប្រធានគណៈប្រចាំការនៃគណៈកម្មាធិការដឹកនាំលេខ ១១២៨ របស់ក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងការត្រួតពិនិត្យ។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Nguyen Van Hien មានប្រសាសន៍ក្នុងកិច្ចប្រជុំ |
មានប្រសាសន៍ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Hien បានស្នើឱ្យវិទ្យាស្ថានបច្ចេកទេសយោធាបន្តផ្សព្វផ្សាយ ស្រាវជ្រាវ បំពេញបន្ថែម និងអនុវត្តជាក់ស្តែងខ្លឹមសារស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ក៏ដូចជាការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។ ក្នុងពេលជាមួយគ្នានេះ វិទ្យាស្ថានត្រូវតែមានដំណោះស្រាយដើម្បីលើកកម្ពស់សកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្ថែមទៀត ដោយធ្វើជាម្ចាស់លើបច្ចេកវិទ្យាមូលដ្ឋាន បច្ចេកវិទ្យាស្នូលនិងបច្ចេកវិទ្យាយុទ្ធសាស្ត្រ។
រួមផ្សំការស្រាវជ្រាវជាមូលដ្ឋានជាមួយនឹងការស្រាវជ្រាវអនុវត្ត ភ្ជាប់ការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយផលិតផលជាក់លាក់ និងតម្រូវការជាក់ស្តែងនៃភារកិច្ចការពារជាតិ។ កែលម្អគុណភាពនិងបង្កើនតួនាទីរបស់ក្រុមស្រាវជ្រាវរឹងមាំ ស្រាវជ្រាវស៊ីជម្រៅ ដើម្បីបង្កើតអាវុធ និងឧបករណ៍បច្ចេកទេសថ្មីៗបន្ថែមទៀត។
ជាមួយគ្នានេះ វិទ្យាស្ថានត្រូវវិនិយោគយ៉ាងសកម្មលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប បង្កើតជាប្រព័ន្ធអេកូឡូស៊ីឌីជីថលរួមមួយ។ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល។ លើកកម្ពស់ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការអប់រំ ការបណ្តុះបណ្តាល ការគ្រប់គ្រង និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ពង្រីកកិច្ចសហប្រតិបត្តិការនិងពង្រឹងទំនាក់ទំនងក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យាក្នុងស្រុក និងអន្តរជាតិ៕
បកប្រែដោយ Duy Hoan