leftcenterrightdel
គណៈប្រតិភូគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap

ក្នុងបរិយាកាសដ៏ឧឡារិក លោកឧត្តមសេនីយ៍ទោ Le Quang Dao និងគណៈប្រតិភូបានសម្តែងនូវការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលជាសិស្សឆ្នើម និងជិតស្និទ្ធរបស់លោកប្រធានហូជីមិញ ដែលជាអ្នកពូកែកំពូលខាងយោធាបានរួមចំណែកយ៉ាងធំធេងដល់បុព្វហេតុបដិវត្តន៍វៀតណាម។

នៅចំពោះមុខវិញ្ញាណក្ខន្ធដ៏ពិសិដ្ឋរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap គណៈប្រតិភូប្ដេជ្ញាចិត្ដថានឹងបន្តរក្សាប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាមដ៏អង់អាចក្លាហាន ស្មោះត្រង់ជាដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន ព្រមទាំងខិតខំចូលរួមចំណែកក្នុងការកសាងកងទ័ពបដិវត្តន៍ របៀបរៀបរយ ចំណាន ទំនើប បំពេញតម្រូវការការពារមាតុភូមិក្នុងយុគសម័យនៃការអភិវឌ្ឍថ្មី៕

បកប្រែដោយ Huyen Trang