លោកឧត្តមសេនីយ៍ទោ Le Van Huong បានសង្កត់ធ្ងន់ថា ក្នុងទំនាក់ទំនងទូទៅរវាងវៀតណាមនិងអេស្ប៉ាញ កិច្ចសហប្រតិបត្តិការការពារជាតិគឺជាវិស័យមួយដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជំរុញយ៉ាងខ្លាំង និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងរយៈពេលកន្លងមក។  ក្រសួងការពារប្រទេសវៀតណាម វាយតម្លៃខ្ពស់ និងមានបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិជាមួយក្រសួងការពារជាតិអេស្ប៉ាញ។ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិនឹងបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជួយទីភ្នាក់ងារ និងអាជីវកម្មនៃភាគីទាំង​​ពីរក្នុងការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Van Huong ទទួលជួបលោក Héctor Casado Lopez 

ដោយបញ្ជាក់ថា ឧស្សាហកម្មការពារជាតិវៀតណាមមានប្រៀបខ្លាំងជាច្រើន ហើយកាន់តែអភិវឌ្ឍ ដើម្បីគោលដៅនៃសន្តិភាពនិងការពារខ្លួន លោកឧត្តមសេនីយ៍ទោ Le Van Huong បានស្នើអេស្ប៉ាញណែនាំសមត្ថភាពបច្ចេកវិទ្យាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលលេចធ្លោ។ ភាគីទាំងពីរស្រាវជ្រាវលើខ្លឹមសារ និងដំណោះស្រាយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Le Van Huong បានអញ្ជើញ និងស្វាគមន៍អាជីវកម្មឧស្សាហកម្មការពារជាតិអេស្ប៉ាញ ចូលរួមក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២៦ ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ដោយសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូដែលគួរឲ្យទុកចិត្តរបស់អេស្ប៉ាញ ដែលក្នុងនោះ វិស័យការពារជាតិផងដែរនិងឧស្សាហកម្មការពារជាតិគឺជាវិស័យដែលនឹងបន្តត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត លោក Héctor Casado Lopez បានសម្តែងបំណងចង់ភាគីទាំងពីរបង្កើនការយល់ដឹង និងស្រាវជ្រាវលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងនិងតម្រូវការ ព្រមទាំងចូលរួមនិងផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំ ក៏ដូចជាតាំងបង្ហាញផលិតផលនៅពិព័រណ៍ការពារជាតិអន្តរជាតិនៃប្រទេសទាំងពីរផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Van Huong អញ្ជើញទៅទស្សនាស្តង់ឧស្សាហកម្មការពារជាតិ

* នៅថ្ងៃដដែលនោះ លោកឧត្តមសេនីយ៍ទោ Le Van Huong បានអញ្ជើញទៅទស្សនាស្តង់ឧស្សាហកម្មការពារជាតិមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី អ៊ីតាលី និងកូរ៉េខាងត្បូង បង្កើនការផ្លាស់ប្តូរនិងស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដែលស្របទៅនឹងសមត្ថភាពនៃភាគីនីមួយៗ ក៏ដូចជាពង្រឹងទំនាក់ទំនងសហប្រតិបត្តិការឧស្សាហកម្មការពារជាតិវៀតណាមជាមួយប្រទេសផ្សេងៗនាពេលខាងមុខ៕

បកប្រែដោយ Pham Diep