កងវរសេនាធំលេខ ៧១៩ ធ្វើការយាមល្បាតដើម្បីធានាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងតំបន់ដែលអង្គភាពឈរជើង
កប.អនឡាញ - អនុវត្តផែនការយាមល្បាតនិងពិនិត្យការធានាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងឃុំ Dak Nhau (ខេត្ត Dong Nai វៀតណាម) នៅយប់ថ្ងៃទី ២១ ខែមេសា កងវរសេនាធំលេខ ៧១៩ (កងពលលេខ១៦) បានសហការជាមួយកម្លាំងនគរបាល និងគណៈបញ្ជាការយោធាមូលដ្ឋានរៀបចំការយាមល្បាតរួមគ្នានៅក្នុងមូលដ្ឋាន។
ការយាមល្បាតផ្តោតលើការបង្ការ ការរកឃើញនិងការដោះស្រាយអំពើរំលោភច្បាប់ឱ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន សហការជាមួយកងកម្លាំងមានសមត្ថកិច្ចក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនា “ប្រជាជនទាំងអស់ការពារសន្តិសុខជាតិ” ជាពិសេសក្នុងឱកាសពិធីបុណ្យសែនខួបស្ដេច Hung និងខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦) និងខួបលើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ (ថ្ងៃទី ១ ខែឧសភា ឆ្នាំ១៨៨៦ / ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦)។
    |
 |
|
កងវរសេនាធំលេខ ៧១៩ សហការជាមួយកងកម្លាំងប្រដាប់អាវុធនៃឃុំ Dak Nhau បង្កើនការយាមល្បាតនាពេលយប់ ដោយរួមចំណែកដល់ការធានាសន្តិសុខនយោបាយនៅក្នុងតំបន់ |
នាពេលកន្លងមក កងវរសេនាធំលេខ ៧១៩ កងកម្លាំងនគរបាល និងកងជីវពលនៅមូលដ្ឋាន បានរៀបចំការយាមល្បាតអន្តរស្ថាប័នជាច្រើននៅលើផ្លូវសំខាន់ៗ និងតំបន់ផលិតកម្មរបស់ប្រជាជន។
នាពេលខាងមុខ កងវរសេនាធំលេខ ៧១៩ នឹងបន្តពង្រឹងកិច្ចសហការជាមួយកងកម្លាំងប្រដាប់អាវុធនៅឃុំ Dak Nhau ដើម្បីរក្សាការយាមល្បាតនាពេលយប់ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម បង្កើតបរិយាកាសស្ថិរភាព និងសុវត្ថិភាព ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន៕
បកប្រែដោយ Thuy Anh