កងទ័ពការពារព្រំដែនខេត្ត Dak Lak ផ្សព្វផ្សាយវប្បធម៌អានដល់កុមារនៅតំបន់ព្រំដែន
កប.អនឡាញ - ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមេសា ប៉ុស្តិ៍ការពារព្រំដែននៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak បានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដូចជា ការថែទាំសុខុមាលភាពសង្គម ការអប់រំប្រពៃណីបដិវត្តន៍ និងការឆ្លើយតបទៅនឹងទិវាសៀវភៅ និងវប្បធម៌អានវៀតណាម ដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាពរវាងកងទ័ព-ប្រជាជន និងលើកកម្ពស់គុណភាពនៃជីវភាពខាងវិញ្ញាណរបស់ប្រជាជននៅតាមតំបន់ព្រំដែន ឆ្នេរសមុទ្រ និងកោះ។
ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍ក៏មានសកម្មភាពឃោសនា តាំងពិព័រណ៍សៀវភៅ ប្រគល់សៀវភៅដល់បណ្ណាល័យសាលារៀន និងការស្វែងយល់អំពីបណ្ណាល័យឌីជីថល។ សកម្មភាពទាំងនេះរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់សៀវភៅ និងពង្រីកទម្លាប់អានសម្រាប់សិស្ស។
    |
 |
|
តំណាងប៉ុស្តិ៍ការពារព្រំដែនកំពង់ផែ Vung Ro នៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak និងអង្គភាពផ្សេងៗទៀត ប្រគល់អំណោយដល់គ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្តន៍ គ្រួសារក្រីក្រនៅឃុំ Hoa Xuan |
ចំណុចលេចធ្លោនៃព្រឹត្តិការណ៍គឺការប្រឡង "ខ្ញុំស្រឡាញ់សមុទ្រ និងកោះនៃមាតុភូមិរបស់ខ្ញុំ" ដែលទាក់ទាញសិស្សជាច្រើនជាមួយនឹងស្នាដៃច្នៃប្រឌិតដែលបង្ហាញពីសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងការយល់ដឹងអំពីការការពារអធិបតេយ្យភាពនៃសមុទ្រ និងកោះ។ ក្នុងឱកាសនេះ អង្គភាព និងកងកម្លាំងនានាបានប្រគល់អំណោយ ដល់សិស្សដែលមានស្ថានភាពលំបាកចំនួន ១០ នាក់ ដែលរួមចំណែកលើកទឹកចិត្តសិស្សក្នុងការសិក្សា។
ទន្ទឹមនឹងនោះ ប៉ុស្តិ៍ការពារព្រំដែននៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak បានពិនិត្យសុខភាព និងចែកថ្នាំ ប្រគល់អំណោយដល់គ្រួសារមានគុណបំណាច់ចំពោះបដិវត្តន៍ គ្រួសារក្រីក្រ ហើយកាត់សក់ដោយឥតគិតថ្លៃសម្រាប់ប្រជាជន។ល។
សកម្មភាពទាំងនេះបានរួមចំណែកជាក់ស្តែងក្នុងការពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ពនិងប្រជាជន និងកសាងតំបន់ព្រំដែនឲ្យកាន់តែរឹងមាំ៕
បកប្រែដោយ Thuy Anh