leftcenterrightdel
តំណាងប៉ុស្តិ៍ការពារព្រំដែន An Hai និងសមាគមកសិករឃុំ O Loan ផ្តល់អំណោយដល់អ្នកនេសាទដែលជួបការលំបាក

នៅក្នុងកម្មវិធី កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន An Hai និងសមាគមកសិករនៃឃុំ O Loan បានផ្សព្វផ្សាយអំពីអធិបតេយ្យភាពសមុទ្រ និងកោះ ស្ថានភាពនៃការរុករក និងជម្លោះនៅក្នុងដែននេសាទសមុទ្រ; ផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) រួមចំណែកបង្កើនការយល់ដឹង និងលើកកម្ពស់ការគោរពច្បាប់សម្រាប់សមាជិកសមាគមកសិករ និងអ្នកនេសាទ។ ជាមួយគ្នានេះ សកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈបានរៀបចំឡើងដែលបង្កើតបរិយាកាសដ៏រស់រវើក និងទាក់ទាញសមាជិក និងអ្នកនេសាទយ៉ាងច្រើនកុះករចូលរួម។

leftcenterrightdel
កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន An Hai និងសមាគមកសិករនៃឃុំ O Loan ប្រគល់ទង់ជាតិដល់អ្នកនេសាទ

ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានប្រគល់ទង់ជាតិចំនួន ៣០០ ដល់អ្នកនេសាទ និងផ្តល់អំណោយចំនួន ១២ កញ្ចប់ ដល់អ្នកនេសាទដែលជួបការលំបាកនៅក្នុងឃុំ O Loan៕

បកប្រែដោយ Huyen Trang