បង្កើនល្បឿនការងារតាំងពីដើមឆ្នាំ
កប.អនឡាញ - ស្មារតីនៃដើមរដូវផ្ការីកឆ្នាំ២០២៦ បានរីកសាយភាយពាសពេញទូទាំងប្រទេស ដោយបានជ្រាបចូលគ្រប់ពន្លកខ្ចីៗ ដែលនាំមកនូវក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មីៗដ៏រុងរឿងបរិបូរណ៍ សុភមង្គល សុខសាន្តត្រានទូទាំងប្រទេសជាតិ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ ២០២៦ ត្រូវបានតុបតែងលម្អកាន់តែស្អាតបន្ថែមទៀតដោយសមិទ្ធផលលេចធ្លោនៃអាណត្តិ ២០២០-២០២៥ ជាពិសេសលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៥។ នៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលមានភាពប្រែប្រួល ភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង ខឿនសេដ្ឋកិច្ចរបស់វៀតណាមនៅតែរក្សាបានស្ថិរភាព និងសន្ទុះកំណើនគួរឱ្យចាប់អារម្មណ៍។ កំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ពេញមួយឆ្នាំសម្រេចបាន ៨.០២% ដែលធ្វើឱ្យយើងស្ថិតក្នុងចំណោមខឿនសេដ្ឋកិច្ចដែលមានការរីកចម្រើនកំពូលនៅក្នុងអាស៊ាន និងពិភពលោក។
ចាប់ពីមូលដ្ឋានគ្រឹះនេះ ប្រទេសវៀតណាមមានគោលបំណងឆ្ពោះទៅរកកំណើន ១០% ឬច្រើនជាងនេះនៅឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។ គោលដៅខ្ពស់ៗឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នាដ៏អស្ចារ្យរបស់វៀតណាម ដែលបង្កើតសន្ទុះ និងកម្លាំងដើម្បីសម្រេចចក្ខុវិស័យនៃប្រទេសវៀតណាមឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ សម្រាប់ប្រទេសវៀតណាមមួយដែលមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសប្បាយរីករាយ ឆ្ពោះទៅរកសង្គមនិយមជាលំដាប់។
    |
 |
|
យុទ្ធជននៃកងពលតូចកាំភ្លើងធំប្រឆាំងយន្តហោះលេខ ២២៦ យោធភូមិភាគទី ៩ តែងតែមានការត្រៀមខ្លួនប្រយុទ្ធខ្ពស់ ដោយការពារយ៉ាងរឹងមាំនូវដែនអាកាសមាតុភូមិ |
មហាសន្និបាតលើកទី ១៤ របស់បក្សដ៏ជោគជ័យបានបង្កើតសន្ទុះថ្មីមួយ ជួយពង្រឹងទំនុកចិត្តរបស់បក្ស ប្រជាជន និងកងទ័ពទាំងមូលនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍដ៏លេចធ្លោ និងអនាគតភ្លឺស្វាងសម្រាប់ប្រទេស។ សេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្សមិនត្រឹមតែកំណត់យ៉ាងច្បាស់អំពីទិសដៅសំខាន់ៗ គោលដៅយុទ្ធសាស្ត្រ និងភារកិច្ចសំខាន់ៗរបស់ប្រទេសនៅក្នុងដំណាក់កាលថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបញ្ជាសម្មភាពសម្រាប់ជំរុញឱ្យប្រព័ន្ធនយោបាយទាំងមូលអនុវត្តវាភ្លាមៗដោយភាពម៉ឺងម៉ាត់ និងភាពបន្ទាន់ តាមរយៈសកម្មភាពជាក់ស្តែង។
ដើម្បីសម្រេចបានគោលដៅទាំងនេះដែលបានចែងក្នុងសេចក្តីសម្រេច ចាំបាច់ត្រូចការពន្លឿនកម្លាំងពលកម្ម ផលិតកម្ម និងការអនុវត្តភារកិច្ចតាំងពីដើមឆ្នាំតែម្តង។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីជៀសវាងការពន្យារពេលក្នុងវឌ្ឍនភាពការងារ ការដ្ឋានសំណង់ និងរោងចក្រជាច្រើននៅទូទាំងប្រទេសនៅតែបន្តធ្វើការមិនថាយប់ថាថ្ងៃទេ។ កម្មករនៅក្នុងគ្រប់វិស័យនៅតែឧស្សាហ៍ព្យាយាមក្នុងការងាររបស់ពួកគេ។ បុគ្គលិក យោធិន បានបំពេញកាតព្វកិច្ចទាំង ២៤ ម៉ោង/ ៧ថ្ងៃ ដើម្បីការពារមាតុភូមិ និងរក្សាសន្តិភាពសម្រាប់ប្រជាជន។ ស្មារតីនេះត្រូវផ្សព្វផ្សាយពាសពេញប្រព័ន្ធនយោបាយ ប្រព័ន្ធរដ្ឋបាល និងដល់គ្រប់កម្មាភិបាល កម្មករ និងប្រជាជនទាំងអស់។
កម្មាភិបាលទាំងអស់ត្រូវតែផ្តោតលើការងារចាប់តាំងពីថ្ងៃធ្វើការដំបូងបន្ទាប់ពីថ្ងៃឈប់សម្រាក។ ចាំបាច់ត្រូវតែមានវិធានការ ដោះស្រាយឧបសគ្គ និងភាពមិនស៊ីសង្វាក់គ្នានៃច្បាប់ បទបញ្ជា និងនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័ស ដើម្បីបម្រើប្រជាជន និងអាជីវកម្មឱ្យកាន់តែប្រសើរឡើង។ ប្រព័ន្ធនយោបាយទាំងមូល ត្រូវតែផ្តោតលើការរៀបចំយ៉ាងហ្មត់ចត់សម្រាប់ការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិតសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកសាងក្បាលម៉ាស៊ីនរដ្ឋនៅក្នុងអាណត្តិថ្មីៗ។
កងទ័ពប្រជាជនវៀតណាម ដែលមានមុខងារជាកងទ័ពប្រយុទ្ធ កងទ័ពធ្វើការ និងជាកងទ័ពផលិតកម្ម មិនត្រឹមតែកាន់អាវុធរបស់ខ្លួនយ៉ាងរឹងមាំដើម្បីការពារមាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម និងអនុវត្តគម្រោងជាតិសំខាន់ៗជាច្រើន ចាប់ពីហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រហូតដល់ឧស្សាហកម្មការពារជាតិ ការស្ទាត់ជំនាញបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាជាមូលដ្ឋាន និងបច្ចេកវិទ្យាទំនើប...
កងទ័ពម្នាក់ៗត្រូវតែយល់ឲ្យបានជ្រាប និងអនុវត្តភ្លាមៗនូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស និងសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១២ របស់គណៈកម្មាធិការបក្សកងទ័ព ដោយប្តេជ្ញាប្រែក្លាយបាវចនា "៥ រឹងមាំ" ទៅជាសកម្មភាពជាក់ស្តែង បង្កើតការផ្លាស់ប្តូរដ៏លេចធ្លោ និងវឌ្ឍនភាពច្បាស់លាស់ពីខ្លួនឯងទៅកាន់ស្ថាប័ន អង្គភាពនីមួយៗ និងកងទ័ពទាំងមូល បំពេញតាមតម្រូវការនៃបេសកកម្មក្នុងសម័យកាលថ្មី។ សក្តិសមនឹងការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជន។ សក្តិសមនឹងងារជាកងទ័ពអ៊ំហូ។
និទាឃរដូវថ្មីនាំមកនូវស្មារតីថ្មី ការទទួលខុសត្រូវថ្មី - ស្មារតីនៃការខិតខំប្រឹងប្រែង ការលះបង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាប្រឈមទាំងអស់។ នេះបង្កើតជាមូលដ្ឋានសម្រាប់ជំនឿរបស់យើងលើសមិទ្ធផលរបស់ប្រទេសក្នុងឆ្នាំសេះ ២០២៦៕
បកប្រែដោយ Minh Trung