អ្នកយកព័ត៌មាន៖ លោកនាយឧត្តមសេនីយ៍ជាទីគោរព របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្ស ដែលបានបង្ហាញក្នុងមហាសន្និបាតលើកទី ១៤ របស់បក្ស ពិតជាបានបង្ហាញសារដ៏មានអត្ថន័យជ្រាលជ្រៅ តើសារទាំងនេះមានសារៈសំខាន់យ៉ាងណាចំពោះគោលដៅរបស់យើងក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥?

លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia៖ មិនថាព្រឹត្តិការណ៍មហាសន្និបាតណាក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ ប៉ុន្តែមហាសន្និបាតលើកទី ១៤ នេះពិតជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ និងពិសេសមួយ។ មហាសន្និបាតនេះមិនត្រឹមតែវាយតម្លៃការអនុវត្តរយៈពេលប្រាំឆ្នាំនៃសេចក្តីសម្រេចមហាសន្និបាតលើកទី១៣ របស់បក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយតម្លៃរយៈពេល ៤០ ឆ្នាំនៃដំណើរការ ផ្លាស់ថ្មីខណៈពេលយើងកំពុងឈានចូលយុគសម័យថ្មីមួយ។ ដូចដែលលោក To Lam អគ្គលេខាបក្សបានលើកឡើងថា នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់យើងឈានចូលទៅក្នុងយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍជាតិ ដើម្បីគោលដៅសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល។

មហាសន្និបាតនេះក៏បញ្ជាក់ពីមូលដ្ឋានគ្រឹះ និងលក្ខខណ្ឌគ្រប់យ៉ាងសម្រាប់យើងសម្រេចឱ្យបាននូវសេចក្តីប្រាថ្នារបស់ប្រជាជន និងបំណងប្រាថ្នាចុងក្រោយរបស់លោកប្រធានហូជីមិញពោលគឺ៖ ធ្វើឲ្យប្រទេសយើងមានសន្តិភាព បង្រួបបង្រួម ឯករាជ្យ វិបុលភាព និងឈរស្មើមុខស្មើមាត់ជាមួយមហាអំណាចឈានមុខគេលើពិភពលោក។

សារដែលលោកអគ្គលេខាបក្សបានលើកឡើងនៅក្នុងសម័យប្រជុំបើកមហាសន្និបាតពិតជាបានឆ្លុះបញ្ចាំងពីការជឿជាក់យ៉ាងមុតមាំ សេចក្តីប្រាថ្នាថ្មី និងរបកគំហើញមួយក្នុងសកម្មភាព។ មហាសន្និបាតបានបញ្ជូនសារមួយអំពីស្មារតី "ឯកភាព - ប្រជាធិបតេយ្យ - វិន័យ - ទម្លាយ - អភិវឌ្ឍន៍"។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម

អ្នកយកព័ត៌មាន៖ សេចក្តីសម្រេចនៃមហាសន្និបាតបក្សកងទ័ពលើកទី១២ និងសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី១៤ បានកំណត់ពីការកសាងកងទ័ពបដិវត្តន៍ រៀបរយ ចំណាន និងទំនើបតាំងពីអាណត្តិនេះតែម្តង។ ក្នុងនោះការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយគឺជាមូលដ្ឋានគ្រឹះដែលកំណត់ភាពជោគជ័យ។ តើលោកអាចពន្យល់បន្ថែមអំពីបញ្ហានេះបានទេ?

លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia៖ ឯកសារនៃមហាសន្និបាតបក្សលើកទី១៤ នៅពេលពិភាក្សាអំពីភារកិច្ចការពារមាតុភូមិ និងការកសាងកងកម្លាំងប្រដាប់អាវុធជាទូទៅ និងការកសាងកងទ័ពជាពិសេស បានលើកឡើងពីទស្សនៈសំខាន់ៗជាច្រើនដូចជា៖ ទស្សនៈនៃការធានាការដឹកនាំដាច់ខាត និងដោយផ្ទាល់លើកគ្រប់វិស័យរបស់បក្សលើកងទ័ព ទស្សនៈនៃការកសាងកងទ័ពបដិវត្តន៍ រៀបរយ ចំណាន និងទំនើប និងទស្សនៈនៃការកសាងបក្សភាគកងទ័ពស្អាតស្អំ រឹងមាំ ជាគំរូ និងលេចធ្លោ។

ដើម្បីអនុវត្តជាក់ស្តែងនូវទស្សនៈនេះ លើកនេះ បក្សបានដាក់ចេញនូវគោលការណ៍ណែនាំសកម្មភាពយ៉ាងច្បាស់លាស់ ពោលគឺត្រូវតែបន្តកសាងកងទ័ពឱ្យស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន កងទ័ពគឺជាកម្លាំងនយោបាយ និងជាកម្លាំងប្រយុទ្ធដ៏ស្មោះត្រង់បំផុតរបស់បក្ស មាតុភូមិ និងប្រជាជនរបស់យើង ហើយយើងត្រូវតែបន្តកសាង និងផ្សព្វផ្សាយរូបភាព និងសេចក្តីថ្លៃថ្នូរបស់កងទ័ពអ៊ំហូ។ កងទ័ពកើតចេញពីប្រជាជន និងប្រយុទ្ធដើម្បីប្រជាជន។ ហេតុដូច្នេះ ឯកសារទាំងនេះបញ្ជាក់បន្ថែមទៀតអំពីមុខងាររបស់កងទ័ពនៅក្នុងយុគសម័យថ្មី៖ មុខងារប្រយុទ្ធ មុខងារការងារ និងមុខងារជាកម្លាំងពលកម្មផលិតភាពរបស់ខ្លួន។

ពីទស្សនៈ និងគោលដៅនេះ យើងត្រូវតែអនុវត្តដំណោះស្រាយជាច្រើន ចាប់ពីការផ្តោតលើការកសាងអង្គការចាត់តាំងបក្សដ៏រឹងមាំ ឯកភាព សាមគ្គីភាព ការលើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺនប្រយុទ្ធ ការធ្វើជាម្ចាស់លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិតលើវិធីសាស្រ្តដឹកនាំ ការធ្វើសមាហរណកម្មអន្តរជាតិ និងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។ ខ្ញុំជឿជាក់ថា ដើម្បីសម្រេចបាននូវគោលនយោបាយសំខាន់ៗរបស់បក្ស កងទ័ពទាំងមូលត្រូវតែយល់ឱ្យបានជ្រាប និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ណែនាំរបស់អគ្គលេខាបក្សនៅក្នុងមហាសន្និបាតលើកទី ១២ នៃបក្សភាគកងទ័ព។

អ្នកយកព័ត៌មាន៖ លោកនាយឧត្តមសេនីយ៍ មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រសម្រាប់បក្ស និងប្រទេសជាតិ ដោយបើកដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍជាតិ។ តាមគំនិតរបស់លោក តើសារព័ត៌មានដើរតួនាទីអ្វីខ្លះក្នុងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់អង្គមហាសន្និបាត?

លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia៖ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដោយបានចូលរួមមហាសន្និបាតបក្សចំនួនបីលើក។ មហាសន្និបាតនេះមានអារម្មណ៍ពិសេសណាស់សម្រាប់ខ្ញុំ។ រួមជាមួយនឹងការរៀបចំសម្រាប់មហាសន្និបាតនោះ ការងារឃោសនាផ្សព្វផ្សាយព័ត៌មានពិតជាទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំបក្សតាំងពីដំណាក់កាលដំបូងៗ។ គ្រប់ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានបានរៀបចំត្រៀមខ្លួនយ៉ាងសកម្ម ហ្មត់ចត់គ្រប់ជ្រុងជ្រោយ និងជាប្រព័ន្ធ ដោយហេតុនេះទាក់ទាញចំណាប់អារម្មណ៍ពីប្រជាជនជាច្រើន។

ដោយស្មារតី ការទទួលខុសត្រូវ និងទឹកចិត្តចំពោះមហាសន្និបាត ថ្នាក់ដឹកនាំរួមទាំងថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំនៃមូលដ្ឋាននានាក្នុងប្រព័ន្ធនយោបាយ បានចូលរួមយ៉ាងសកម្មក្នុងការងារឃោសនាផ្សព្វផ្សាយដោយផ្តល់ព័ត៌មានដោយផ្ទាល់ និងឆ្លើយសំណួរពីសារព័ត៌មាននានា។ ខ្ញុំពិតជារីករាយណាស់ ពីព្រោះរឿងនេះបានបង្កើតបរិយាកាសជិតស្និទ្ធរាក់ទាក់រវាងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រវាងសមាជិកបក្សជាន់ខ្ពស់ និងថ្នាក់ដឹកនាំបក្ស ក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនទូទាំងប្រទេស។

លើសពីនេះ ការងារឃោសនានៅក្នុងមហាសន្និបាតនេះត្រូវបានអនុវត្តជាមួយនឹងខ្លឹមសារជាច្រើនដ៏ទូលំទូលាយ និងមានលក្ខណៈបូកសរុបស្តីពីសមិទ្ធផលនៃការផ្លាស់ថ្មី ស្តីពីលទ្ធផលនៃមហាសន្និបាតបក្សលើកទី ១៣ និងផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់ការរំលឹកខួបលើកទី ៨០ នៃការបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម។

លើសពីនេះ យើងបានផ្តោតលើការផ្សារភ្ជាប់ខ្លឹមសារឃោសនាទាក់ទងនឹងមហាសន្និបាតលើកទី១៤ របស់បក្ស ជាមួយនឹងរាល់សេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ការិយាល័យនយោបាយ។ ខ្លឹមសារទាំងមូលបានបញ្ជាក់ពីសមិទ្ធផលដ៏អស្ចារ្យ និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដែលប្រជាជនយើង ក្រោមការដឹកនាំរបស់បក្ស សម្រេចបានក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។ ជាពិសេសសមិទ្ធផលដ៏សំខាន់ ទូលំទូលាយ និងលេចធ្លោ ដែលយើងសម្រេចបានក្នុងអំឡុងមហាសន្និបាតលើកទី ១៣ របស់បក្សក្នុងបរិបទមួយដែលទាំងឱកាសកាលានុវត្តភាព និងបញ្ហាប្រឈមជាច្រើនប្រទាក់ក្រឡាគ្នា។

ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការអនុវត្តបច្ចេកវិទ្យាយ៉ាងសកម្មរបស់យើងក្នុងការងារផ្សព្វផ្សាយ។ នេះមិនត្រឹមតែបញ្ជាក់ពីលក្ខណៈបដិវត្តន៍ វិជ្ជាជីវៈ និងទំនើប ប៉ុន្តែថែមទាំងបង្ហាញផងដែរថា យើងបានបង្កើត "ប្រៀប" មួយក្នុងការងារព័ត៌មាន និងឃោសនា ដែលទំនើប មានសមត្ថភាពផ្សព្វផ្សាយយ៉ាងឆាប់រហ័ស និងសម្បូរបែបនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលអនុញ្ញាតឱ្យមិត្តអ្នកអានក្នុងស្រុក និងអន្តរជាតិចូលមើលព័ត៌មានពីមហាសន្និបាតបក្សលើកទី ១៤ ឱ្យបានឆាប់រហ័ស និងទូលំទូលាយតាមដែលអាចធ្វើទៅបាន។

អ្នកយកព័ត៌មាន៖ សូមអរគុណច្រើនលោក!

បកប្រែដោយ Minh Trung