៥០ ឆ្នាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ភាពក្លាហាន ប្រាជ្ញា និងសមិទ្ធផលដែលជាសញ្ញាសម្គាល់នៃសម័យកាល
កប.អនឡាញ - ៥០ ឆ្នាំមុន ក្រោមការដឹកនាំរបស់បក្សបដិវត្តន៍ប្រជាជនឡាវ ដែលលោក កៃសុន ភូមិវិហារ ជាប្រធាន ប្រជាជនឡាវបានងើបឡើងបះបោរ ដណ្តើមអំណាចជូនប្រជាជន ផ្តួលរំលំរបបរាជានិយម រំដោះប្រទេសទាំងស្រុងពីការត្រួតត្រានៃរបបសក្តិភូមិ ចក្រពត្តិនិយម និងអាណានិគមនិយម ហើយបានផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយបើកសម័យកាលថ្មីមួយនៅក្នុងទឹកដីផ្កាចម្ប៉ា ពោលគឺជាសម័យកាលនៃឯករាជ្យភាព សេរីភាព និងការកសាងសង្គមយុត្តិធម៌ និងស៊ីវិល័យ ដែលប្រជាជនឡាវពិតជាបានគ្រប់គ្រងវាសនារបស់ខ្លួនដោយផ្ទាល់។
ពីដំបូងជាបក្សកុម្មុយនិស្តឥណ្ឌូចិន ដែលកើតនៅឆ្នាំ ១៩៣០ ជាមួយនឹងមាគ៌ាត្រឹមត្រូវ ភាពច្នៃប្រឌិត ភាពក្លាហាន និងឈ្លាសវៃ លើកកម្ពស់ប្រពៃណីនៃការតស៊ូបដិវត្តន៍ដ៏អង់អាចក្លាហានរបស់ប្រជាជនឡាវ។ ដោយមានការគាំទ្រ និងជំនួយពីមិត្តភក្តិអន្តរជាតិ រួមទាំងការគាំទ្រ និងជំនួយដ៏ធំធេង ស្មោះស្ម័គ្រ និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម បក្សប្រជាជនបដិវត្តន៍ឡាវ បានបញ្ជាទូកបដិវត្តន៍ឡាវយ៉ាងរឹងមាំ ឆ្លងកាត់ព្យុះភ្លៀងដោយសម្រេចបានជ័យជម្នះដ៏អស្ចារ្យ ទូលំទូលាយ និងរឹងមាំ។ បន្ទាប់ពីការអនុវត្តគោលនយោបាយកែលម្អអស់រយៈពេលជិត ៤០ ឆ្នាំ ផ្តើមពីសេដ្ឋកិច្ចកសិកម្មដែលស្ថិតនៅក្រោមការឡោមព័ទ្ធ និងការហាមឃាត់ ប្រទេសឡាវ បានងើបឡើងយ៉ាងខ្លាំងក្លាយជាប្រទេសឯករាជ្យ និងស្វយ័តផ្នែកសេដ្ឋកិច្ច។ ពីប្រទេសដែលនាំចូលទំនិញជាចម្បងពីបរទេស ឡាវបានក្លាយជាប្រទេសនាំចេញកសិកម្ម។ ស្ថានភាពសង្គម-នយោបាយ មានស្ថិរភាព ការការពារជាតិ និងសន្តិសុខត្រូវបានរក្សា សេដ្ឋកិច្ចមានការរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ និងប្រាក់ចំណូលនៃមនុស្សម្នាក់បានកើនឡើងជិត ២០ ដងក្នុងរយៈពេល ៤០ ឆ្នាំ។ រហូតមកដល់បច្ចុប្បន្ន បក្សប្រជាជនបដិវត្តន៍ឡាវ មានទំនាក់ទំនងជាមួយគណបក្សនយោបាយជាង ១៥០ នៅលើពិភពលោក សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៥១ មានស្ថានទូតឡាវចំនួន ៤១ នៅក្នុងប្រទេសរាប់សិប និងជាសមាជិកនៃអង្គការអន្តរជាតិជាច្រើន។
    |
 |
|
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម |
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលដឹកនាំដោយលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បក្ស រដ្ឋ និងប្រជាជនឡាវ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ដោយជួយប្រទេសជាតិឱ្យយកឈ្នះលើការលំបាក និងបញ្ហាប្រឈមជាច្រើន ជាពិសេសនៅក្នុងដំណាក់កាលនៃការងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ដោយរក្សាស្ថិរភាពនយោបាយ ពង្រឹងឯកភាពជាតិ លើកកម្ពស់កំណើនសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងលើកកម្ពស់តួនាទីរបស់ឡាវជានិច្ចនៅលើឆាកអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះ ដោយអនុវត្តយ៉ាងរឹងមាំនូវចក្ខុវិស័យយុទ្ធសាស្ត្រ ការកសាងប្រទេសជាតិឱ្យទៅជា “ប្រទេសដែលមានការតភ្ជាប់គ្នា” ការបង្កើនការវិនិយោគលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងការរៀបចំឡើងវិញនូវគំរូនៃប្រព័ន្ធនយោបាយថ្មីៗនេះ បក្ស រដ្ឋ និងប្រជាជនឡាវ កំពុងបង្កើតសន្ទុះថ្មីសម្រាប់កំណើន ពង្រីកលំហអភិវឌ្ឍន៍ ជួយប្រទេសឡាវឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងលំហូរសេដ្ឋកិច្ចក្នុងតំបន់ ដោយបញ្ជាក់ពីសមត្ថភាពនៃការធ្វើសមាហរណកម្មរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ស្វាហាប់។
ការពិតជាក់ស្តែងនៃប្រវត្តិសាស្ត្រក៏បង្ហាញផងដែរថា រាល់សមិទ្ធផលនៃបដិវត្តន៍ឡាវ និងបដិវត្តន៍វៀតណាម សុទ្ធតែបង្ហាញពីការចូលរួមចំណែកដ៏សំខាន់ និងមានប្រសិទ្ធភាពរបស់បក្ស រដ្ឋ និងប្រជាជននៃប្រទេសនីមួយៗ។ ក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធពីរ ដែលមានទំនាក់ទំនងមិត្តភាព និងប្រពៃណីនៃសាមគ្គីភាព ការជួយគ្នាទៅវិញទៅមកក្នុងស្មារតី “ចែករំលែកគ្នាទាំងអំបិលមួយគ្រាប់ បន្លែមួយដើម”។ បក្សប្រជាជនបដិវត្តន៍ឡាវ និងបក្សកុម្មុយនិស្តវៀតណាម មានដើមកំណើតដូចគ្នាពីបក្សកុម្មុយនិស្តឥណ្ឌូចិន ដែលត្រូវបានជូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយលោកប្រធានហូជីមិញ លោកប្រធានកៃសុន ភូមិវិហារ និងលោកប្រធានស៊ូផានុវង្ស។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជារបត់មួយ គឺការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ បានដើរតួនាទីយ៉ាងសំខាន់ និងរួមចំណែកដល់ជ័យជម្នះពេញលេញនៃបដិវត្តន៍វៀតណាម រំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។
ប្រទេសទាំងពីរកំពុងរៀបចំគ្រប់ជ្រុងជ្រោយដើម្បីរៀបចំមហាសន្និបាតរបស់បក្សឱ្យទទួលបានជោគជ័យ ហើយនេះជាការចាប់ផ្តើមនៃយុគសម័យថ្មីមួយ យុគសម័យនៃការអភិវឌ្ឍដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព គុណភាពខ្ពស់ និងការកែលម្អគ្រប់ទិដ្ឋភាពនៃជីវិតរបស់ប្រជាជន។ នៅក្នុងបរិបទនៃពិភពលោក និងស្ថានភាពក្នុងតំបន់បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញ អស្ថិរភាព និងបញ្ហាប្រឈមសន្តិសុខក្នុងតំបន់កាន់តែតានតឹងឡើងៗ ដើម្បីឱ្យប្រទេសនីមួយៗសម្រេចបាននូវគោលដៅរបស់ខ្លួនដោយជោគជ័យ ការលើកកម្ពស់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ គឺមានសារៈសំខាន់ជាពិសេស។
ដោយការលើកកម្ពស់ប្រពៃណីដ៏មានតម្លៃ កម្លាំងរួមរបស់ប្រទេសទាំងពីរ និងពង្រឹងសាមគ្គីភាពពិសេសរវាងប្រជាជននៃប្រទេសទាំងពីរ ផ្តើមពីទីនោះបង្កើនមោទនភាពរបស់ប្រជាជនវៀតណាម និងឡាវជំនាន់ក្រោយៗទៀត ជាពិសេសយុវជនជំនាន់ក្រោយ ដើម្បីបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងពិសេសដល់កម្ពស់ថ្មី ក្លាយជាកម្លាំងថ្មីដ៏អស្ចារ្យ និងជាកម្លាំងចលករសម្រាប់ប្រទេសទាំងពីរ ដើម្បីជំនះការលំបាក និងបញ្ហាប្រឈមទាំងអស់ នាំឱ្យប្រទេសទៅរកការអភិវឌ្ឍប្រកបដោយចីរភាពកាន់តែខ្លាំងឡើង ការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយតំបន់ និងពិភពលោក ការកសាងសង្គមនិយមដោយជោគជ័យនៅក្នុងប្រទេសនីមួយៗ។
បន្តពិនិត្យ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។ ផ្តោតលើវិស័យដែលអាចលើកកម្ពស់ចំណុចខ្លាំង និងលក្ខខណ្ឌអំណោយផលជាមូលដ្ឋានរបស់ប្រទេសនីមួយៗ បញ្ចូលគ្នានូវការអនុវត្ត និងទំនៀមទម្លាប់អន្តរជាតិឱ្យបានត្រឹមត្រូវ ដោយផ្តល់អាទិភាពខ្ពស់ដល់គ្នាទៅវិញទៅមក ស្របតាមលក្ខណៈពិសេសនៃទំនាក់ទំនងវៀតណាម-ឡាវ។
ក្នុងឱកាសអបអរសាទរខួបលើកទី ៥០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងខួបលើកទី ១០៥ នៃកំណើតរបស់លោកប្រធាន កៃសុន ភូមិវិហារ (ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩២០ / ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥) បក្ស រដ្ឋ និងប្រជាជនវៀតណាម មានសេចក្តីសោមនស្សរីករាយចំពោះសមិទ្ធផលដ៏រុងរឿងដែលបក្ស រដ្ឋ និងប្រជាជនឡាវ សម្រេចបានក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ ក្នុងពេលជាមួយគ្នានេះ យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវនឹងបន្តទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិ ដោយនាំឱ្យប្រទេសឡាវឆ្ពោះទៅមុខឥតឈប់ឈរលើមាគ៌ាសង្គមនិយម ប្រជាជនសម្បូរធូរធា ប្រទេសរឹងមាំ សង្គមសាមគ្គី ឯកភាព ប្រជាធិបតេយ្យ សមធម៌ និងអរិយធម៌។
ដោយលើកកម្ពស់ទំនាក់ទំនងប្រពៃណីពិសេស បក្ស រដ្ឋ និងប្រជាជនវៀតណាម មានឆន្ទៈខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីថែរក្សាចំណងមិត្តភាពវៀតណាម-ឡាវ ឱ្យស្រស់បំព្រងជារៀងរហូត សក្តិសមនឹងទំនាក់ទំនងពិសេសដែលលោកប្រធានហូជីមិញ និងលោកប្រធានកៃសុន ភូមិវិហារ និងប្រជាជននៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងពូនជ្រំ៕
បកប្រែដោយ Minh Trung