អ្នកយកព័ត៌មាន៖ លោកអនុរដ្ឋមន្ត្រីជាទីគោរព តើអ្វីៗជាលក្ខណៈពិសេសថ្មីនៃមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៤ របស់បក្ស និងសារៈសំខាន់របស់វានៅក្នុងបរិបទបច្ចុប្បន្ន?
លោកអនុរដ្ឋមន្ត្រី៖ ជាបឋម មហាសន្និបាតលើកទី១៤ បានបញ្ជាក់ និងបន្តខ្លឹមសារស្នូលនៃគោលនយោបាយការបរទេសទាក់ទងនឹងឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពហុភាគីនិយម និងការធ្វើពិពិធកម្ម។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលរួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេស។ ដោយផ្អែកលើគ្រឹះទាំងនោះ និងក្នុងបរិបទដែលប្រទេសកំពុងខិតខំសម្រេចបានកំណើនពីរខ្ទង់ និងសម្រេចបានគោលដៅពីរនៃសតវត្សរ៍ដោយជោគជ័យ បានជាមាគ៌ាការបរទេសនៃមហាសន្និបាតលើកទី ១៤ បានមានការអភិវឌ្ឍយ៉ាងសំខាន់ដើម្បីបម្រើឲ្យកាន់តែមានប្រសិទ្ធភាពដល់បុព្វហេតុនៃការកសាង និងការពារជាតិក្នុងយុគសម័យថ្មី។
ទីមួយ មហាសន្និបាតបានសង្កត់ធ្ងន់លើគោលដៅនៃ "ការអភិវឌ្ឍទំនាក់ទំនងការបរទេសក្នុងយុគសម័យថ្មីដែលសមស្របនឹងឋានៈ ប្រវត្តិសាស្ត្រ វប្បធម៌ និងកិត្យានុភាពរបស់ប្រទេស"។ ដូចដែលលោក To Lam អគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ "ដោយធ្វើតាមគំរូរបស់អ៊ំហូ យើងត្រូវតែតាមទាន់ចលនារបស់ពិភពលោក ស្វែងរកផ្លូវដែលនាំមកនូវសន្តិភាព ស្ថិរភាព វិបុលភាព ការអភិវឌ្ឍ និងកសាងកិត្យានុភាពកាន់តែខ្ពស់ និងរឹងមាំសម្រាប់ប្រទេសក្នុងយុគសម័យថ្មី" យើងត្រូវតែពង្រឹងបន្ថែមទៀតនូវគោលការណ៍ទំនាក់ទំនងការបរទេសបើកចំហ និងមានអំណោយផលសម្រាប់ការអភិវឌ្ឍជាតិដោយផ្អែកលើសមិទ្ធផលពីអតីតកាល។ យើងមិនត្រឹមតែពង្រឹងក្របខ័ណ្ឌទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ មានស្ថិរភាព និងមានខ្លឹមសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមយ៉ាងសកម្ម និងរួមចំណែកកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាសកលទូទៅផងដែរ។
ទីពីរបក្សរបស់យើងបានបន្ថែមទស្សនៈ "ស្វ័យភាពយុទ្ធសាស្ត្រ" និង "ការពឹងផ្អែកលើខ្លួនឯង"។ ទាំងនេះគឺជាគោលការណ៍ណែនាំទូទៅ និងសំខាន់បំផុតសម្រាប់គោលនយោបាយការបរទេស។ “ស្វ័យភាពជាយុទ្ធសាស្ត្រ” និង “ការពឹងផ្អែកលើខ្លួនឯង” គឺជាតម្រូវការជាមុនបង្អស់សម្រាប់ការរក្សាភាពសកម្ម និងឯករាជ្យភាពក្នុងគោលនយោបាយការបរទេស ដោយធានាការការពារផលប្រយោជន៍ជាតិយ៉ាងរឹងមាំនៅក្នុងពិភពលោកដ៏ច្របូកច្របល់មួយ។ ការគិតគូរនេះកើតចេញពីច្បាប់នៃបដិវត្តន៍វៀតណាម ហើយស្របនឹងគំនិតរបស់លោកប្រធានហូជីមិញ៖ “ការពឹងផ្អែកលើខ្លួនឯងគឺមានសារៈសំខាន់បំផុត ជំនួយពីប្រទេសជាមិត្តគឺមានសារៈសំខាន់... យើងត្រូវតែប្រើប្រាស់កម្លាំងផ្ទាល់ខ្លួនដើម្បីដោះស្រាយបញ្ហារបស់យើង”។
ទីបីមហាសន្និបាតលើកទី១៤ បានបញ្ជាក់ថា ការលើកកម្ពស់ទំនាក់ទំនងការបរទេស និងសមាហរណកម្មអន្តរជាតិ រួមជាមួយនឹងការពង្រឹងការការពារជាតិ និងសន្តិសុខ គឺជាកិច្ចការ “សំខាន់ និងប្រចាំ”។ ដូច្នេះ ទំនាក់ទំនងការបរទេស និងសមាហរណកម្មអន្តរជាតិបានក្លាយជាវិធីសាស្ត្រសំខាន់មួយ ជាកិច្ចការទៀងទាត់ បន្ត និងសំខាន់បំផុតក្នុងការកសាង និងការពារមាតុភូមិ។ ទំនាក់ទំនងការបរទេស និងសមាហរណកម្មអន្តរជាតិមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យភាព និងអធិបតេយ្យភាពយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាស និងលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍជាតិផងដែរ។ នេះក៏បញ្ជាក់ផងដែរថា ទំនាក់ទំនងការបរទេស និងសមាហរណកម្មអន្តរជាតិគឺជាបុព្វហេតុរួមរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។
    |
 |
|
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន |
អ្នកយកព័ត៌មាន៖ យោងតាមលោកអនុរដ្ឋមន្ត្រី តើកិច្ចការសំខាន់ៗអ្វីខ្លះដែលទំនាក់ទំនងការបរទេសគួរផ្តោតលើ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសនៅក្នុងយុគសម័យថ្មី - យុគសម័យនៃការឈានទៅមុខរបស់ជាតិ?
លោកអនុរដ្ឋមន្ត្រី៖ ការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី១៤ តម្រូវឱ្យមានសកម្មភាពសកម្ម ស៊ីសង្វាក់គ្នា និងម៉ឺងម៉ាត់ ដើម្បីផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្រទៅជាលទ្ធផលជាក់ស្តែងយ៉ាងឆាប់រហ័ស។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា “យុគសម័យនៃការឈានទៅមុខមានន័យថា ការបង្កើតចលនាដ៏រឹងមាំ ម៉ឺងម៉ាត់ វិជ្ជមាន ឧស្សាហ៍ព្យាយាម និងមានទំនុកចិត្តដើម្បីជំនះរាល់បញ្ហាប្រឈម យកឈ្នះលើខ្លួនឯង សម្រេចបានសេចក្តីប្រាថ្នា គោលដៅ និងសមិទ្ធផលដ៏អស្ចារ្យ”។ ការងារការបរទេសភ្លាមៗបន្ទាប់ពីមហាសន្និបាតមានភារកិច្ចសំខាន់ៗមួយចំនួន៖
ទីមួយ ការយល់ដឹងទូទាំងប្រព័ន្ធនយោបាយទាំងមូលទាក់ទងនឹងបេសកកម្ម គោលដៅ និងភារកិច្ចនៃកិច្ចការបរទេសក្នុងស្មារតីនៃមហាសន្និបាតលើកទី១៤ ជាពិសេសលក្ខណៈ “សំខាន់ និងប្រចាំ” ក្នុងប្រព័ន្ធនយោបាយទាំងមូល។ ការផ្សព្វផ្សាយ និងឃោសនាគួរតែត្រូវបានអនុវត្តយ៉ាងទូលំទូលាយពីកម្រិតមជ្ឈិមទៅកាន់មូលដ្ឋាននីមួយៗ។
ទីពីរឆាប់ៗធ្វើឱ្យគោលការណ៍ណែនាំកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១៤ ឱ្យមានលក្ខណៈជាក់ស្តែង ដោយផ្តោតលើការធ្វើឱ្យបទប្បញ្ញត្តិរបស់បក្សស្តីពីការអនុវត្តកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ។ រាល់ក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវតែអភិវឌ្ឍចក្ខុវិស័យ និងកម្មវិធីសកម្មភាពដែលប្រកាន់ខ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងគោលការណ៍ណែនាំទាំងនេះ។
ទីបីកសាង និងអនុវត្តនូវយុទ្ធសាស្ត្រគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ ដោយទាញយកអត្ថប្រយោជន៍ពីកម្លាំងរួមបញ្ចូលគ្នានៃសសរស្តម្ភទាំងបីនៃកិច្ចការបរទេស បក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន។ ផ្សព្វផ្សាយអំណាចទន់ និងអត្តសញ្ញាណវប្បធម៌របស់វៀតណាម ធ្វើឱ្យល្អប្រសើរឡើងនូវគុណភាពនៃការស្រាវជ្រាវ ការពិគ្រោះយោបល់ និងការព្យាករណ៍ដើម្បីជៀសវាងការបាត់ភាពម្ចាស់ការក្នុងស្ថានភាពណាមួយ សម្របសម្រួលយ៉ាងជិតស្និទ្ធនូវកិច្ចការបរទេស ការពារជាតិ និងសន្តិសុខ ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ជាតិយ៉ាងរឹងមាំ។
ទីបួន បែងចែកធនធានសមស្របសម្រាប់ការងារកិច្ចការបរទេស ស្របតាមកម្លាំង និងកិត្យានុភាពថ្មីរបស់ប្រទេស និងតម្រូវការនៃភារកិច្ចក្នុងស្ថានភាពថ្មី បញ្ចប់ជាបន្ទាន់នូវក្រឹត្យ និងឯកសារច្បាប់ពាក់ព័ន្ធ ដើម្បីធ្វើឲ្យសេចក្តីសម្រេចលេខ 250/2025/QH15 របស់រដ្ឋសភាមានលក្ខណៈជាក់ស្តែង; វិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធការបរទេសទំនើប និងមានសុវត្ថិភាព; លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; និងច្នៃប្រឌិតការគិត និងវិធីសាស្រ្តធ្វើការឆ្ពោះទៅរកវិជ្ជាជីវៈ និងភាពទំនើប។
ទីប្រាំ កសាងប្រព័ន្ធការទូតដ៏ទូលំទូលាយ ទំនើប និងវិជ្ជាជីវៈ ជាមួយនឹងរចនាសម្ព័ន្ធក្បាល់ម៉ាស៊ីនរដែលមានភាពចំណាន មានប្រសិទ្ធភាព និងក្រុមកម្មាភិបាលមានភាពរឹងមាំខាងនយោបាយ និងមានសមត្ថភាពវិជ្ជាជីវៈ។ ពង្រឹងការបណ្តុះបណ្តាលអ្នកជំនាញ ការផ្លាស់ថ្មី ការវាយតម្លៃកម្មាភិបាល ការបំពេញយន្តការទាក់ទាញប្រើប្រាស់អ្នកពូកែ ជាពិសេសសង្កត់ធ្ងន់លើការបង្កើនសមត្ថភាពការទូត និងការធ្វើសមាហរណកម្មអន្តរជាតិរបស់កម្មាភិបាលកម្រិតយុទ្ធសាស្ត្រ។
ទីប្រាំមួយ ពង្រឹងការសម្របសម្រួលដែលស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពក្នុងចំណោមក្រសួង ស្ថាប័ន មូលដ្ឋាន និងរាល់កងកម្លាំងដែលពាក់ព័ន្ធនឹងកិច្ចការបរទេស។ លើកកម្ពស់ការទូតក្នុងស្រុក ការទូតបច្ចេកវិទ្យា ការទូតបរិស្ថាន។ល។ បង្កើនការចែករំលែកព័ត៌មាន ការតភ្ជាប់ និងការប្រើប្រាស់ទិន្នន័យរួមគ្នា ដើម្បីបម្រើការស្រាវជ្រាវ ការពិគ្រោះយោបល់ និងការធ្វើផែនការគោលនយោបាយ ការលើកកម្ពស់តួនាទីរបស់ប្រជាជន មូលដ្ឋាន និងអាជីវកម្ម។ បង្កើនការទទួលខុសត្រូវរបស់ភ្នាក់ងារតំណាងវៀតណាមនៅបរទេស ក្នុងការគាំទ្រ ការតភ្ជាប់ និងការការពារផលប្រយោជន៍ស្របច្បាប់របស់សហគមន៍វៀតណាមនៅបរទេស។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Minh Trung