ការតភ្ជាប់ចក្ខុវិស័យ បង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងវៀតណាម និងកូរ៉េខាងត្បូង
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកជំទាវ លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមនៅថ្ងៃទី ២១ ខែមេសា។
ដោយចែករំលែកគំនិតអំពីដំណើរទស្សនកិច្ចនេះ លោក Choi Youngsam ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាម បានសម្តែងជំនឿថា ដំណើរទស្សនកិច្ចរបស់លោក Lee Jae Myung នៅប្រទេសវៀតណាម នឹងជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាការចាប់ផ្តើមសម្រាប់ការជម្រុញឲ្យទំនាក់ទំនងទ្វេភាគីឡើងកម្រិតខ្ពស់ថ្មី។
    |
 |
|
លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង (រូបថត៖ vnanet.vn) |
កូរ៉េខាងត្បូងមានបំណងចង់ក្លាយជាដៃគូដែលរួមដំណើរជាមួយវៀតណាមក្នុងការធ្វើបរិវត្តកម្មឌីជីថល និងកំណើនបៃតង។ គម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំកំពុងត្រូវបានពិភាក្សា រួមទាំងការអភិវឌ្ឍបណ្តាញផ្លូវដែកល្បឿនលឿន ការកសាងទីក្រុងឆ្លាតវៃ គម្រោងថាមពលកកើតឡើងវិញ និងឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ...
ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យ Choe Won Gi នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាន-ឥណ្ឌា នៅបណ្ឌិតសភាការបរទេសជាតិកូរ៉េខាងត្បូង (KNDA) បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូសំខាន់មួយនៅក្នុងគោលនយោបាយការបរទេសចំពោះតំបន់អាស៊ីអាគ្នេយ៍របស់កូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Lee Jae Myung នៅប្រទេសវៀតណាម នឹងបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍជាមួយនឹងទិសដៅយុទ្ធសាស្ត្ររយៈពេលវែងក្នុងទំនាក់ទំនងទ្វេភាគី៕
បកប្រែដោយ Thanh Cong