leftcenterrightdel
ពិធីជូនដំណើរលោក Tran Thanh Man ប្រធានរដ្ឋសភា  និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិអ៊ីស្តង់ប៊ុល ប្រទេសទួរគី

* គួររំលឹកថា នៅយប់ថ្ងៃទី១៧ ខែមេសា (ម៉ោងក្នុងតំបន់)  បន្តសកម្មភាពចូលរួមមហាសន្និបាត IPU-152 និងសកម្មភាពទ្វេភាគីនៅប្រទេសទួរគី លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងសហគមន៍ជនជាតិវៀតណាមនៅទួរគី។

ជម្រាបជូនអំពីស្ថានភាពក្នុងប្រទេស ប្រធានរដ្ឋសភាវៀតណាម ឲ្យដឹងថា ឆ្នាំ២០២៦ បានប្រព្រឹត្ដិទៅព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើន ជាពិសេសការរៀបចំមហាសន្និបាតបក្សលើកទី ១៤ ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១  ប្រកបដោយជោគជ័យ។

ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី​ វៀតណាមសម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនប្រកបដោយចីរភាព គ្រប់គ្រងបានអតិផរណា  ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ សុខុមាលភាពសង្គមត្រូវបានធានាដោយគោលនយោបាយជាច្រើនដូចជា ការលុបបំបាត់ផ្ទះដែលទ្រុឌទ្រោម  បង្កើនការថែទាំសុខភាពដល់ប្រជាជន។ ការពារជាតិ និងសន្តិសុខត្រូវបានរក្សាយ៉ាងរឹងមាំ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាមកាន់តែកើនឡើង។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោកជំទាវ រួមជាមួយគណៈប្រតិភូវៀតណាមជាន់ខ្ពស់និងបុគ្គលិកនៃស្ថានទូត និងសហគមន៍ជនជាតិវៀតណាមនៅប្រទេសទួរគី

លោកប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមចំនួន ៦,៥ លាននាក់ នៅក្រៅប្រទេស គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសជាតិ រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេស។ លោកប្រធានរដ្ឋសភាវៀតណាមបានកត់សម្គាល់នូមតិយោបល់និងសំណូមពររបស់តំណាងសហគមន៍ជនជាតិវៀតណាមក្នុងជំនួបសំណេះសំណាល។ លោកប្រធានរដ្ឋសភា លើកឡើងថា រដ្ឋសភា និងរដ្ឋាភិបាលបាននិងកំពុងកែលម្អប្រព័ន្ធច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេសឱ្យវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីវិនិយោគ ធ្វើអាជីវកម្ម និងរស់នៅ។

លោកប្រធានរដ្ឋសភា បានស្នើឱ្យសហគមន៍ជនជាតិវៀតណាមនៅប្រទេសទួរគីបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព គោរពច្បាប់នៅប្រទេសសាមី   រក្សាអត្តសញ្ញាណវប្បធម៌ជាតិ ជាពិសេសភាសាវៀតណាមក្នុងចំណោមយុវជនជំនាន់ក្រោយ។ ក្នុងពេលជាមួយគ្នានេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រួមចំណែកដល់ការកសាង និងពូនជ្រំទំនាក់ទំនងវៀតណាម-ទួរគី ប្រកបដោយចីរភាព និងប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep