បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មាន និងសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី១៤ ខែមករា នៅមជ្ឈមណ្ឌលសន្និសីទជាតិ មជ្ឈមណ្ឌលសារព័ត៌មានសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបើកសម្ពោធជាផ្លូវការ។
អញ្ជើញចូលរួមមានលោក Tran Cam Tu លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបទៀតផង។
    |
 |
|
ប្រតិភូបានកាត់ខ្សែបូសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ baochinhphu.vn) |
អញ្ជើញចូលរួមឃោសនាផ្សព្វផ្សាយនៅមហាសន្និបាតលើកនេះមានអ្នកសារព័ត៌មាន និងអ្នកបច្ចេកទេសជាង ៥៩០ នាក់មកពីស្ថាប័នសារព័ត៌មានក្នុងប្រទេសចំនួន ១១៣ និងអ្នកសារព័ត៌មាន និងជំនួយការសារព័ត៌មានជិត ៨០ នាក់មកពីទីភ្នាក់ងារសារព័ត៌មានបរទេសចំនួន ៤៣ អ្នកសារព័ត៌មានវៀតណាមនៅក្រៅប្រទេស និងអ្នកសារព័ត៌មានមកពីគណបក្សនយោបាយ។
ដើម្បីសម្រួលដល់ការឃោសនាផ្សព្វផ្សាយមហាសន្និបាត មជ្ឈមណ្ឌលសារព័ត៌មានបានរៀបចំកុំព្យូទ័រយួរដៃចំនួន ១៥០ គ្រឿង កុំព្យូទ័រលើតុ ម៉ាស៊ីនព្រីន ទូរស័ព្ទ ម៉ាស៊ីនហ្វាក់ស៍ និងប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន។
    |
 |
|
លោក Tran Cam Tu ថ្លែងក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ (រូបថត៖ baochinhphu.vn) |
បន្ទាប់ពីពិធីកាត់ខ្សែបូសម្រាប់មជ្ឈមណ្ឌលសារព័ត៌មានបានប្រព្រឹត្ដទៅសន្និសីទសារព័ត៌មានអន្តរជាតិ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក Tran Cam Tu បានឲ្យដឹងថា៖ មហាសន្និបាតលើកទី ១៤ របស់បក្សនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមករា។ អញ្ជើញចូលរួមមហាសន្និបាតមានប្រតិភូចំនួន ១,៥៨៦ នាក់ដែលតំណាងឱ្យសមាជិកបក្សជាង ៥.៦ លាននាក់។ មហាសន្និបាតនឹងពិភាក្សានិងអនុម័តលើឯកសារសំខាន់ៗ ការត្រៀមរៀបចំសម្រាប់មហាសន្និបាតត្រូវបានបញ្ចប់ដោយស្មារតីផ្លាស់ថ្មី។
ទាក់ទងនឹងការត្រៀមរៀបចំឯកសារ បក្សកុម្មុយនិស្តវៀតណាមបានធ្វើការកំណែទម្រង់សំខាន់ៗ ដោយបញ្ចូលរបាយការណ៍ចំនួនបីគឺរបាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ចសង្គម និងរបាយការណ៍កសាងបក្សទៅជារបាយការណ៍នយោបាយតែមួយព្រមៗគ្នា។ ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ត្រូវបានធ្វើឡើងស្របតាមបទប្បញ្ញត្ដិរបស់បក្ស គោលការណ៍ ប្រជាធិបតេយ្យ និងការកំណត់នៃច្បាប់ ព្រមៗគ្នា វិទ្យាសាស្ត្រ ហ្មត់ចត់ និងតម្លាភាព។
អំពីចំណុចថ្មីនៃមហាសន្និបាតលើកទី ១៤ លោក Nguyen Xuan Thang នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានបញ្ជាក់ថា "មហាសន្និបាតលើកនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ"។ ជាក់ស្ដែងគឺការផ្លាស់ថ្មីនូវខ្លឹមសារនៃឯកសារ និងការរៀបចំឯកសារៗល។
ឆ្លើយតបទៅនឹងសំណួរអំពីគោលនយោបាយការបរទេសរបស់វៀតណាម នៅក្នុងសេចក្តីព្រាងឯកសាររបស់មហាសន្និបាតក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍន៍ជាច្រើន លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា៖ គោលនយោបាយការបរទេសបានបំពេញបន្ថែមនូវទស្សនៈ៖ ពង្រឹងការពារជាតិ សន្តិសុខ និងលើកកម្ពស់ទំនាក់ទំនងការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិគឺជាកិច្ចការដ៏សំខាន់។ នេះគឺជាទស្សនៈដ៏ថ្មី និងដ៏សំខាន់។
មហាសន្និបាតក៏បានបំពេញបន្ថែមនូវការធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ ព្រមៗគ្នា និងមានប្រសិទ្ធភាព លើកកម្ពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងផ្នែកនយោបាយពិភពលោក និងសេដ្ឋកិច្ចពិភពលោក ព្រមទាំងចូលរួមកាន់តែសកម្ម និងមានទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ រួមចំណែកដល់ការកសាងសណ្តាប់ធ្នាប់អន្តរជាតិ និងតំបន់ដោយស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយផ្អែកលើច្បាប់អន្តរជាតិ។
នៅថ្ងៃដដែល ពិធីចេញផ្សាយតែមប្រពៃណីត្រូវបានធ្វើឡើងដើម្បីស្វាគមន៍មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៕
បកប្រែដោយ Pham Diep