នៅថ្ងៃទី ២១ ខែមេសា នៅទីក្រុងអាពីយ៉ា ប្រទេសសាម័រ លោក Phan Minh Giang   ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនូវែលសេឡង់ និងទទួលបន្ទុកប្រទេសសាម័រ បានប្រគល់សារតាំងជូនលោក Tuimalealiifano Va’aletoa Sualauvi II ប្រមុខរដ្ឋសាម័រ  ហើយក្លាយជាឯកអគ្គរដ្ឋទូតវៀតណាមមិនប្រចាំនៅប្រទេសសាម័រ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Phan Minh Giang   និងលោក  Tuimalealiifano Va’aletoa Sualauvi II ប្រមុខរដ្ឋសាម័រ (រូបថត៖ vov)

ថ្លែងនៅក្នុងពិធី  លោកឯកអគ្គរដ្ឋទូត Phan Minh Giang   បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតនាពេលខាងមុខ។ លោកឯកអគ្គរដ្ឋទូត Phan Minh Giang   ជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ   និងមានប្រសិទ្ធភាព ព្រមទាំងមានបំណងចង់ប្រទេសទាំងពីរបន្តបង្កើនការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។

នៅក្នុងពិធី  លោក Tuimalealiifano Va’aletoa Sualauvi II បានសម្តែងនូវបំណងចង់ប្រទេសទាំងពីរគាំទ្រគ្នាទៅវិញទៅមក លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព  និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។

ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត Phan Minh Giang បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសសាម័រ និងធ្វើការជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម ក្រសួងធនធាននិងបរិស្ថាន ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងការងារនិងសភាពាណិជ្ជកម្មសាម័រ ព្រមទាំងបានជួបជាមួយដៃគូ និងអាជីវកម្មមួយចំនួននៅប្រទេសសាម័រ៕

បកប្រែដោយ Pham Diep