ក្រសួងការបរទេសអ៊ីរ៉ង់បានចាត់ទុកថា សហរដ្ឋអាមេរិកមិនម៉ឺងម៉ាត់ក្នុងការរបន្តវិធានការការទូតនោះទេ ហើយសកម្មភាពដូចជាការវាយប្រហារនាវាដឹកទំនិញអ៊ីរ៉ង់ ការបិទផ្លូវទ័ពជើងទឹក និងការពន្យារពេលកិច្ចព្រមព្រៀងឈប់បាញ់ គឺជាការរំលោភយ៉ាងច្បាស់លាស់។

leftcenterrightdel
លោក Esmail Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ (រូបថត៖ REUTERS)

នៅថ្ងៃដដែល លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរចំពោះសន្តិសុខក្នុងតំបន់ និងសកលលោក ប្រសិនបើភាពតានតឹងនៅតែបន្ត។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Pezeshkian បានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះការរំលោភលើការសន្យា ការបន្តគោលនយោបាយដាក់សម្ពាធ និងសកម្មភាពមិនស៊ីសង្វាក់គ្នាទាំងក្នុងដំណើរការចរចា និងការអនុវត្តបទឈប់បាញ់។ លោកក៏បានថ្កោលទោសការបិទផ្លូវសមុទ្រប្រឆាំងនឹងអ៊ីរ៉ង់ ជា "ការបង្ករឿងហេតុនិងខុសច្បាប់" ដោយរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងដើរផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

នៅខាងសហរដ្ឋអាមេរិកវិញ លោក ដូណាល់ ត្រាំ ប្រធានាធិបតី បានឲ្យដឹងថា លោកបានដឹកនាំអ្នកចរចាទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីត្រៀមរៀបចំសម្រាប់ការចរចាជុំបន្ទាប់ ប៉ុន្តែអ៊ីរ៉ង់មិនទាន់បញ្ជាក់ការចូលរួមនៅឡើយទេ។ លោកប្រធានាធិបតី ត្រាំ បានឲ្យដឹងថា លោកជឿជាក់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទីក្រុងវ៉ាស៊ីនតោនកំពុងចរចាជាមួយអ៊ីរ៉ង់នឹងប្រសើរច្រើនដងជាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលសម្រេចបានដោយក្រុម P5+1 (រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់)៕

តាម vovworld.vn