អ្នកប្រាជ្ញជប៉ុន៖ “វៀតណាមមានសមិទ្ធផលជាច្រើនដែលគួរឲ្យត្រូវបានរៀន”
កប.អនឡាញ - វៀតណាមមានសមិទ្ធផលជាច្រើនដែលគួរឲ្យត្រូវបានរៀនអំពីគោលនយោបាយការបរទេសរបស់ខ្លួន ហើយកំពុងជ្រើសរើសយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រឹមត្រូវដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទាំងនេះគឺជាការកត់សម្គាល់របស់លោកសាស្ត្រាចារ្យ Nishizawa Toshiro មកពីសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន មុនពេលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
ដោយវាយតម្លៃអំពីសមត្ថភាពរបស់វៀតណាម ក្នុងការរក្សាការម្ចាស់ការជាយុទ្ធសាស្ត្រក្នុងបរិបទពិភពលោកមានអស្ថិរភាពច្រើន លោកសាស្ត្រាចារ្យ Nishizawa Toshiro បានបញ្ជាក់ថា មានសមិទ្ធផលជាច្រើនដែលគួរឲ្យរៀនពីវៀតណាមក្នុងការរក្សាកិត្យានុភាពរបស់ខ្លួនជាប្រទេសដែលមានអធិបតេយ្យភាព ឯករាជ្យ និងខ្លួនទីពឹងខ្លួន។ លោកបានកត់សម្គាល់ថា វៀតណាមបន្តគោលនយោបាយការបរទេសឯករាជ្យ និងអាចបត់បែនបានខ្ពស់ មិនត្រឹមតែពាក្យសម្ដីប៉ុណ្ណោះទេ ថែមទាំងសកម្មភាពជាក់ស្តែងទៀតផង ដែលបង្ហាញយ៉ាងច្បាស់បំផុតក្នុងការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ១៤ ខណៈពេលដែលធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយបណ្តាមហាអំណាច។
    |
 |
|
លោកសាស្ត្រាចារ្យ Nishizawa Toshiro (រូបថត៖ vov.vn) |
លោកសាស្ត្រាចារ្យ Nishizawa Toshiro បានចាត់ទុកថា វៀតណាមបច្ចុប្បន្ននេះគឺជា “មហាអំណាចកម្រិតមធ្យម” ដែលដើរតួនាទីក្នុងការបង្កើតបទដ្ឋានក្នុងតំបន់ និងពង្រឹងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់។
ទាក់ទងនឹងការសម្រេចចិត្តគោលនយោបាយសំខាន់ៗដែលវៀតណាមបានដាក់ចេញនៅក្នុងសេចក្តីព្រាងឯកសារនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោកសាស្ត្រាចារ្យ Nishizawa Toshiro បានវាយតម្លៃខ្ពស់ជាពិសេសចំពោះការដែលវៀតណាមដាក់ការធ្វើបរិវត្តកម្មឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាយុទ្ធសាស្ត្រក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីថា “វៀតណាមកំពុងលោតផ្លោះ ថែមទាំងវ៉ាដាច់ប្រទេសជប៉ុនទៀតផង នៅក្នុងវិស័យមួយចំនួនដោយការអនុវត្តបច្ចេកវិទ្យាទំនើប។ ការកើនឡើងនៃសេវាសាធារណៈឌីជីថល ការលើកកម្ពស់ការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ និងការសាងសង់មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បង្ហាញថា វៀតណាមកំពុងឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពថែមទៀតដោយផ្អែកលើការធ្វើនវានុវត្តន៍”៕
បកប្រែដោយ Huyen Trang