ប្រធានរដ្ឋសភាវៀតណាមទទួលជួបបណ្ដាឯកអគ្គរដ្ឋទូត៖ កម្ពុជា សហរដ្ឋអាមេរិក និងហ្វីលីពីន
កប.អនឡាញ - នារសៀលថ្ងៃទី១៣ ខែមករា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា និងលោក Marc Knapper ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក និងលោក Meynardo L.B.Montealegre ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃហ្វីលីពីន ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារនៅវៀតណាម។