leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយលោក Wang Huning ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (រូបថត៖ vnanet.vn)

សារអបអរសាទរបានបញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម វាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកដ៏សំខាន់របស់គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន ក្នុងការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដោយរួមចំណែកដល់ការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនូវទំនាក់ទំនងវៀតណាម-ចិន។ លោកស្រី Bui Thi Minh Hoai បានសម្តែងទំនុកចិត្តថា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងបណ្ដាអង្គការនៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងបន្ថែមទៀតនាពេលអនាគត ចូលរួមចំណែកជាក់ស្តែងក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh