នាពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ Zhu Chenming ប្រធានកិត្តិយសនៃវិទ្យាស្ថានសិក្សាពីអាស៊ីខាងត្បូង-អាស៊ីអាគ្នេយ៍ របស់បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមខេត្តយូណាន (ចិន) បានចែករំលែកថា នៅឆ្នាំ២០២៥ ដែលជាឆ្នាំខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន (១៩៥០-២០២៥) និង "ឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម-ចិន" ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យជាច្រើន។

leftcenterrightdel
លោកសាស្ត្រាចារ្យ Zhu Chenming ប្រធានកិត្តិយសនៃវិទ្យាស្ថានសិក្សាអាស៊ីខាងត្បូង-អាស៊ីអាគ្នេយ៍ របស់បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមខេត្តយូណាន (ចិន) (រូបថត៖ vnanet.vn)

លោកសាស្ត្រាចារ្យ Zhu Chenming បានសង្កត់ធ្ងន់ថា ក្នុងវិស័យនយោបាយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរតែងតែមានដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមក។ ចំនួនភ្ញៀវទេសចរវៀតណាមទៅកាន់ប្រទេសចិន ក៏ដូចជាភ្ញៀវទេសចរចិនមកកាន់ប្រទេសវៀតណាម កើនឡើងដោយឥតឈប់ឈរ។ ការវិនិយោគរបស់ចិននៅក្នុងប្រទេសវៀតណាមបន្តត្រូវបានពង្រីកលើវិស័យជាច្រើន។ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាម។ ក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការការពារជាតិ ភាគីទាំងពីរបានរៀបចំការបង្វឹកបង្ហាត់រួមរវាងកងទ័ពជើងគោកជាលើកដំបូង។

ដោយវាយតម្លៃពីយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខរវាងប្រទេសទាំងពីរ លោកសាស្ត្រាចារ្យ Zhu Chenming ជឿជាក់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនៅតែមានច្រើនណាស់។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីកំណត់ខ្លឹមសារសហប្រតិបត្តិការជាច្រើន និងទិសដៅសម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ ដូច្នេះ ភាគីទាំងពីរគប្បីសហការ និងអនុវត្តប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរមនុស្សធម៌៕

បកប្រែដោយ Thuy Anh