ការបោះឆ្នោតសកល និងតួនាទីជាម្ចាស់របស់ប្រជាជន
កប.អនឡាញ - កាលពី ៨០ ឆ្នាំមុន ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦ – គឺជាថ្ងៃបោះឆ្នោសកលលើកដំបូង នៅពេលដែលប្រជាជនទូទាំងប្រទេសបានទៅបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១ យ៉ាងសម្បាយរីករាយ។ ការបោះឆ្នោតសកលលើកដំបូងនេះគឺជាសក្ខីភាពច្បាស់លាស់ចំពោះការកសាងរបបប្រជាធិបតេយ្យសង្គមនិយមនៅក្នុងប្រទេសវៀតណាម ហើយក្នុងពេលជាមួយគ្នានេះបានបង្កើតមូលដ្ឋានគ្រឹះផ្នែកច្បាប់ដ៏រឹងមាំសម្រាប់រដ្ឋបាលបដិវត្តន៍។
ក្នុងរយៈពេលរាប់ពាន់ឆ្នាំ ប្រជាជនវៀតណាមតែងតែស្ថិតនៅភាពអន់ខ្សោយក្នុងទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដែលមានអំណាច។ ក្នុងនាមជាប្រជារាស្ត្រក្រោមរបបសក្តិភូមិ តើអ្នកណាហ៊ានងើបមុខឡើងមើលព្រះមហាក្សត្រទេ? ក្នុងនាមជាទាសករនៃអាណានិគមពាក់កណ្តាលសក្តិភូមិ តើប្រជាជនមានសិទ្ធិអ្វីខ្លះក្រៅពីរងការគាបសង្កត់និងវាយដំ? បន្ទាប់មក ដោយមានបដិវត្តន៍ខែសីហា ជាមួយនឹងសន្លឹកឆ្នោតនៅក្នុងដៃដើម្បីទៅបោះឆ្នោតរដ្ឋសភានីតិកាលទី១ នោះ ប្រជាជនវៀតណាមបានងើបមុខឡើង បញ្ជាក់ពីសិទ្ធិជាម្ចាស់នៃរដ្ឋយើង ដែលជារដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។
    |
 |
|
កាលពី ៨០ ឆ្នាំមុន ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦ – គឺជាថ្ងៃបោះឆ្នោសកលលើកដំបូង នៅពេលដែលប្រជាជនទូទាំងប្រទេសបានទៅបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១ យ៉ាងសម្បាយរីករាយ (រូបថត៖ hanoi.gov.vn) |
ក្នុងរយៈពេលប៉ែតសិបឆ្នាំកន្លងមកនេះ រដ្ឋរបស់យើងបានបំពេញតាមការសន្យារបស់ខ្លួនចំពោះប្រជាជន។ ពីអាណានិគមមួយក្រីក្រ រងការបំផ្លិចបំផ្លាញដោយសង្គ្រាមនោះ ប្រទេសវៀតណាមបានឈានដល់ក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ តួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិកាន់តែខ្ពស់។ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពសម្បូរធូរធារ ដោយបានបំពេញតម្រូវការខាងសម្ភារៈ និងស្មារតីយ៉ាងគ្រប់គ្រាន់។
ទោះជាយ៉ាងណាក៏ដោយ ការលំបាក និងបញ្ហាប្រឈមនៅតែមានដែរ។ ដើម្បីសម្រេចបាននូវគោលដៅកំណើនលើសពី ១០% ក្នុងរយៈពេលខាងមុខ តម្រូវឱ្យមានកំណែទម្រង់គោលនយោបាយ និងកំណែទម្រង់រដ្ឋបាលឲ្យមានប្រសិទ្ធភាពថែមទៀត។ ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្រិតខ្ពស់ជាង ត្រូវតែផ្តល់ឱ្យប្រជាជននូវជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីកាន់តែប្រសើរឡើង។ នៅក្នុងទំនាក់ទំនងរបស់ប្រជាជនជាមួយរដ្ឋ និងជាពិសេសជាមួយកម្មាភិបាលរដ្ឋនោះ ប្រជាជនត្រូវតែរក្សាតំណែងជាម្ចាស់របស់ខ្លួន។ ត្រូវតែអនុវត្តបានល្អនូវទិសសល្លោកថា "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនត្រួតពិនិត្យ និងប្រជាជនទទួលផលប្រយោជន៍"។ យើងមិនអាចអនុញ្ញាតឱ្យមានស្ថានភាពដែលប្រជាជនត្រូវទៅសុំអ្វីៗដែលពួកគេមានសិទ្ធិទទួលបាននោះទេ។
ការរក្សាបាននូវចរិតនៃរដ្ឋយើង រក្សាបាននូវចរិតនៃទំនាក់ទំនងរវាងប្រជាជននិងរដ្ឋ គឺមានសារៈសំខាន់ណាស់សម្រាប់ការរក្សា និងលើកកម្ពស់តម្លៃនៃបដិវត្តន៍ ពង្រឹងទំនុកចិត្តរបស់ប្រជាជន និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពស្ថិតស្ថិរយូរអង្វែងរបស់រដ្ឋយើង និងរបបយើង ធានាការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស៕
បកប្រែដោយ Duy Hoan