បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មអាមេរិកពង្រីកការវិនិយោគនៅវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី១៦ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូអាជីវកម្មឈានមុខគេចំនួន ៥២ របស់សហរដ្ឋអាមេរិក ដឹកនាំដោយលោក Brian McFeeters ប្រធានស្តីទី និងជាអគ្គនាយកនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដែលកំពុងបំពេញទស្សនកិច្ចការងារ និងស្វែងយល់ពីឱកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាម។
នៅក្នុងកិច្ចពិភាក្សាការងារ លោក Le Minh Hung នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមកំពុងពន្លឿនដំណើរការកែទម្រង់ ក្របខ័ណ្ឌច្បាប់ ស្ថាប័ន និងកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មឱ្យកាន់តែបើកចំហ តម្លាភាព និងមានប្រសិទ្ធភាព ធ្វើវិសោធនកម្មច្បាប់ ផែនការ និងបទប្បញ្ញត្តិ ដើម្បីកៀរគរធនធានសម្រាប់ការអភិវឌ្ឍ រួមទាំងដើមទុនពីវិនិយោគិន។
    |
 |
|
លោក Le Minh Hung នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូថ្នាក់ដឹកនាំនៃអាជីវកម្មឈានមុខគេចំនួន ៥២ របស់សហរដ្ឋអាមេរិក (រូបថត៖ vnanet.vn) |
នៅក្នុងដំណើរការនេះ វៀតណាមបើកចំហចំពោះការស្តាប់យោបល់របស់សហគមន៍អាជីវកម្ម រួមទាំងអាជីវកម្មអាមេរិកផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងអាជីវកម្មអាមេរិកបន្តពង្រីកតួនាទី និងឥទ្ធិពលរបស់ខ្លួន ដើម្បបញ្ជូនសារអំពីសុច្ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរបស់វៀតណាម ហើយមានសំឡេងបរានុម័តដែលឆ្លុះបញ្ចាំងការពិតនៃសេដ្ឋកិច្ចវៀតណាម និងជួយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាពរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីសហរដ្ឋអាមេរិកពិចារណាលើការទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សារពេញលេញរបស់វៀតណាម និងដកវៀតណាមចេញពីបញ្ជីប្រទេសដែលទទួលរងការរឹតបន្តឹងការនាំចេញ (D1-D3)។
លោក Le Minh Hung នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរថា រដ្ឋាភិបាលវៀតណាមគាំទ្រ និងស្វាគមន៍សាជីវកម្ម និងអាជីវកម្មថាមពលឈានមុខគេរបស់សហរដ្ឋអាមេរិកឱ្យវិនិយោគនៅវៀតណាម ហើយត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មទូរគមនាគមន៍អាមេរិកដែលមានសមត្ថភាពក្នុងការចូលទៅកាន់ទីផ្សារសម្រាប់ការស្រាវជ្រាវវិនិយោគ ផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ 5G និងខ្សែកាបអុបទិកក្នុងសមុទ្រនៅវៀតណាម ដោយធានាសន្តិសុខជាតិ និងគោរពក្របខ័ណ្ឌច្បាប់របស់វៀតណាម៕
បកប្រែដោយ Huyen Trang