នេះគឺជាការវាយតម្លៃសមត្ថភាពត្រៀមខ្លួនប្រតិបត្តិការជាស្រេច ដែលត្រូវបានស្ថានបេសកកម្ម UNISFA អនុវត្តជាប្រចាំ ៦ ខែម្តង ជាមួយនឹងការត្រួតពិនិត្យយ៉ាងតឹងរឹងពីស្ថាប័នពាក់ព័ន្ធ ដូចជាការិយាល័យឧបករណ៍ វេជ្ជសាស្ត្រយោធា ដឹកជញ្ជូន ភស្តុភារ និងវិទ្យុទាក់ទង។ នៅក្នុងបរិបទនេះ លទ្ធផល ១០០% នៃឧបករណ៍សំខាន់ៗ និងឧបករណ៍ថែទាំដោយខ្លួនឯងនៅតែដំណើរការយ៉ាងល្អនោះ គឺជាភស្តុតាងបង្ហាញពីការរៀបចំយ៉ាងហ្មត់ចត់ និងប្រកបដោយវិទ្យាសាស្ត្ររបស់អង្គភាព។ ហើយនេះគឺជាចំណុចដ៏លេចធ្លោមួយ ដែលបង្កើតសន្ទុះ និងទំនុកចិត្តដើម្បីយុទ្ធជន "មួកខៀវ" របស់វៀតណាម បន្តចូលរួមក្នុងយុទ្ធនាការធំៗផ្សេងទៀតនៅឆ្នាំ ២០២៦ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់បំផុត។

leftcenterrightdel
អ្នកជំនាញបច្ចេកទេស ត្រួតពិនិត្យស្ថានភាពប្រតិបត្តិការនៃយានយន្ត

ការបំពេញភារកិច្ចនៅក្នុងតំបន់ Abyei គឺស្មុគស្មាញ និងជួបប្រទះបញ្ហាប្រឈមជាច្រើន ប៉ុន្តែជាមួយនឹងទិសល្លោកថា "វិន័យគឺជាកម្លាំង វិជ្ជាជីវៈគឺជាគ្រឹះ" នោះ ក្រុមវិស្វកម្មលេខ៤ បានយកឈ្នះលើការលំបាកទាំងអស់ ដោយរក្សាបាននូវការរស់នៅនិងធ្វើការប្រកបដោយស្ថិរភាពនៅមូលដ្ឋាន Highway។ បន្ទាប់ពីសម្របខ្លួនទៅនឹងលក្ខខណ្ឌភូមិសាស្រ្តហើយនោះ អង្គភាពទាំងមូលបានផ្តោតលើការងាររៀបចំសម្រាប់ការត្រួតពិនិត្យ ORI ដែលជាការវាយតំលៃអំពីគុណភាពឧបករណ៍ និងសមត្ថភាពពឹងផ្អែកលើខ្លួនឯង ដូចដែលបានសន្យាចំពោះអង្គការសហប្រជាជាតិ។

ក្នុងអំឡុងពេលត្រួតពិនិត្យ ក្រុម ORI នៃបេសកកម្ម UNISFA បានធ្វើការត្រួតពិនិត្យយ៉ាងទូលំទូលាយ ដែលបានវាយតំលៃខ្ពស់ចំពោះការរៀបចំសណ្តាប់ធ្នាប់ និងការគ្រប់គ្រងប្រកបដោយវិទ្យាសាស្ត្ររបស់អង្គភាព។

ប្រព័ន្ធឧបករណ៍សំខាន់ៗ យានយន្តទាំងអស់ និងគ្រឿងចក្រធានាស្ថានភាពបច្ចេកទេសល្អ។ ប្រព័ន្ធឯកសារ និងកំណត់ហេតុប្រតិបត្តិការ ត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងគ្រាប់គ្រាន់ និងមានតម្លាភាព បំពេញតាមស្តង់ដារតឹងរ៉ឹងបំផុតរបស់អង្គការសហប្រជាជាតិ។

លោកអនុសេនីយ៍ឯក Nguyen Viet Kiem ប្រធានក្រុមភស្តុភារនិងធានា បានចែករំលែកថា៖ “យើងធ្វើការដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាផ្នែកទាំងអស់បំពេញតាមស្តង់ដារ។ គោលដៅរបស់ក្រុមគឺរក្សាការត្រៀមខ្លួនជាស្រេចខ្ពស់បំផុតសម្រាប់ស្ថានភាពទាំងអស់នៅក្នុងតំបន់”។

leftcenterrightdel
សួនបន្លែបៃតងរបស់យុទ្ធជន "មួកខៀវ" វៀតណាម ធ្វើឱ្យមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមត្រួតពិនិត្យ បង្ហាញពីស្មារតីយកឈ្នះលើការលំបាក

 

ក្រៅពីស្តង់ដារបច្ចេកទេស សមត្ថភាពផ្អែកលើខ្លួនឯងផ្នែកភស្តុភាររបស់អង្គភាពបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ តំបន់បង្ករបង្កើនផលដែលមានសួនបន្លែបៃតងខៀវស្រងាត់នៅក្នុងតំបន់ Abyei ស្ងួតហែងនោះ មិនត្រឹមតែធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់យុទ្ធជនមានប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពបត់បែនទៀតផង។ នេះត្រូវបានចាត់ទុកថាជា "ចំណុចភ្លឺមួយ" នៅក្នុងវប្បធម៌ និងជំនាញរស់រានមានជីវិតរបស់យុទ្ធជនវៀតណាម ដែលបង្កើតទំនុកចិត្តយ៉ាងខ្លាំងចំពោះក្រុមត្រួតពិនិត្យអំពីសមត្ថភាព និងការបំពេញភារកិច្ចរបស់អង្គភាព។

លទ្ធផលនៃការត្រួតពិនិត្យ និងវាយតម្លៃ ORI លើកនេះគឺជាភស្តុតាងនៃភាពសកម្ម និងការប្តេជ្ញាចិត្តរបស់កម្មាភិបាល និងបុគ្គលិកទាំងអស់។ នេះមិនត្រឹមតែជាការទទួលស្គាល់ខាងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបញ្ជាក់ពីតួនាទីរបស់វៀតណាមនៅក្នុងបេសកកម្មផងដែរ។

ក្នុងឆ្នាំ ២០២៦ ដោយមានមូលដ្ឋានគ្រឹះរឹងមាំនោះ ក្រុមវិស្វកម្មលេខ៤ របស់វៀតណាមមានទំនុកចិត្តឈានទៅដំណាក់កាលអនុវត្តភារកិច្ចសំខាន់ៗដូចជាការសាងសង់ផ្លូវថ្នល់ សាងសង់គម្រោងមនុស្សធម៌ និងជួយគាំទ្រសហគមន៍។ សមិទ្ធផលដំបូងទាំងនេះនឹងបន្តរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពល្អរបស់កងទ័ពលោកអ៊ុំហូ បញ្ជាក់ពីកិត្យានុភាព និងការទទួលខុសត្រូវរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពអន្តរជាតិ៕

បកប្រែដោយ Duy Hoan