មានប្រសាសន៍នៅក្នុងពិធី លោកអនុសេនីយ៍ឯក Nguyen Thanh Hai បានសម្តែងនូវកិត្តិយស និងមោទនភាពចំពោះការទទួលបានប្រគល់គ្រឿងឥស្សរិយយស CSDP របស់សហភាពអឺរ៉ុប និងគ្រឿងឥស្សរិយយសរបស់សាធារណរដ្ឋអាហ្វ្រិកកណ្តាល។

leftcenterrightdel
មេបញ្ជាការស្ថានបេសកកម្ម EUTM RCA ប្រគល់គ្រឿងឥស្សរិយយស CSDP និងគ្រឿងឥស្សរិយយសរបស់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដល់លោកអនុសេនីយ៍ឯក Nguyen Thanh Hai

លោកអនុសេនីយ៍ឯក Nguyen Thanh Hai បានចែករំលែកថា៖ “អាណត្តិបេសកកម្មរបស់ខ្ញុំនៅស្ថានបេសកកម្មមិនត្រឹមតែជួយខ្ញុំឱ្យពង្រឹងចរិតលក្ខណៈ អាកប្បកិរិយា វិន័យ និងសមត្ថភាពវិជ្ជាជីវៈរបស់ខ្ញុំនៅក្នុងបរិយាកាសពហុជាតិសាសន៍ប៉ុណ្ណោះទេ ថែមទាំងជួយខ្ញុំឱ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីបេសកកម្មរួមទៀតផង”។

លោកអនុសេនីយ៍ឯក Nguyen Thanh Hai បានសម្តែងនូវការដឹងគុណចំពោះមេបញ្ជាការស្ថានបេសកកម្ម និងសហសេវិកអន្តរជាតិចំពោះការគាំទ្ររបស់ពួកគេពេញមួយអាណត្តិបេសកកម្មរបស់លោក ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់វៀតណាមចំពោះបេសកកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានបេសកកម្មក្នុងការជំរុញសន្តិភាព ស្ថិរភាព និងលើកកម្ពស់សមត្ថភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

មានប្រសាសន៍នៅក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Claudiu-Maladin Tamas មេបញ្ជាការស្ថានបេសកកម្ម EUTM RCA បានទទួលស្គាល់ និងថ្លែងអំណរគុណចំពោះការចូលរួម និងការរួមចំណែករបស់វៀតណាមចំពោះបេសកកម្មរបស់ស្ថានបេសកកម្ម។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ត្រី Claudiu-Maladin Tamas បានវាយតម្លៃខ្ពស់ចំពោះវិជ្ជាជីវៈ វិន័យ និងការទទួលខុសត្រូវរបស់លោកអនុសេនីយ៍ឯក Nguyen Thanh Hai ក្នុងអំឡុងពេលអាណត្តិបេសកកម្មរបស់លោកផងដែរ៕

បកប្រែដោយ Huyen Trang