លោក Ioannis Plakiotakis អនុប្រធានទីមួយនៃសភាក្រិក កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

ក្នុងអំឡុងពេលនៃជំនួប លោក Ho Quoc Dung សម្តែងបំណងចង់ឲ្យសភាក្រិកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ កំពង់ផែ និងភស្តុភារកម្ម ការសាងសង់នាវា ថាមពលកកើតឡើងវិញ កសិកម្ម ទេសចរណ៍ និងការស្រាវជ្រាវ ជម្រុញការបើកជើងហោះហើរត្រង់ និងសម្រួលដល់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Ho Quoc Dung ទទួលជួបជាមួយអនុប្រធានទីមួយនៃសភាក្រិក (រូបថត៖ VNA)

លោកឧបនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យប្រទេសក្រិកបន្តគាំទ្រ និងជំរុញឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលនៅសល់ឲ្យ​ពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។ លោកក៏បានជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងដក «កាតលឿង» IUU ដែលដាក់លើការនាំចេញអាហារសមុទ្ររបស់វៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ចំពោះ លោក Ioannis Plakiotakis អនុប្រធានទីមួយនៃសភាក្រិក បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់ប្រទេសក្រិកនៅអាស៊ីអាគ្នេយ៍ ហើយបានសម្តែងក្តីសង្ឃឹមថា សហភាពអឺរ៉ុបនឹងដកកាតលឿង IUU សម្រាប់វៀតណាមក្នុងពេលឆាប់ៗនេះ។

ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងអភិវឌ្ឍជាវិជ្ជមាន ជាពិសេសជាមួយនឹងកំណើនពាណិជ្ជកម្មដែលមានស្ថិរភាព ដែលឈានដល់ ៥៨០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥៕

បកប្រែដោយ Duy Hoan