លើកកំពស់តួនាទីរបស់អ្នកមានប្រជាប្រិយ្យភាពជាជនជាតិខ្មែរ ដើម្បីលើកកម្ពស់សមាគ្គីភាព ការឯកភាពគ្នា
កប.អនលាញ - ឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ខេត្តវិញឡុងកំពុងអនុវត្តការរៀបចំដ៏ទូលំទូលាយ និងលើកកំពស់តួនាទីរបស់ជនជាតិខ្មែរ។
ឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ខេត្តវិញឡុងកំពុងផ្តោតលើការអនុវត្តការរៀបចំដ៏ទូលំទូលាយស្របតាមបទប្បញ្ញត្តិ។ ជាពិសេស លើកកំពស់តួនាទីរបស់អ្នកមានប្រជាប្រិយ្យភាពជាជនជាតិខ្មែរ និងកម្មាភិបាល និងបក្ខជនជាជនជាតិខ្មែរ ត្រូវបានចាត់ទុកថាមានសារៈសំខាន់ក្នុងការបង្កើតការឯកភាពគ្នាក្នុងចំណោមប្រជាជន។
    |
 |
|
ផ្លូវជនបទក្នុងឃុំត្រាកុង ខេត្តវិញឡុង ត្រូវបានតុបតែងដោយទង់ជាតិ និងផ្កា ដែលបង្កើតបរិយាកាសរំភើបរីករាយមុនពេលថ្ងៃបោះឆ្នោត។ រូបថត៖ VNA |
នៅក្នុងឃុំសុងឡុក ដែលជាតំបន់ដែលមានប្រជាជនខ្មែររស់នៅច្រើន ការរៀបចំកំពុងត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងស្របតាមលក្ខណៈជាក់លាក់នៃតំបន់។
គណៈកម្មាធិការដឹកនាំការបោះឆ្នោតឃុំ-សង្កាត់ត្រូវបានបង្កើតឡើងដោយមានសមាជិក ២៥ រូប។ គណៈកម្មាធិការបោះឆ្នោតឃុំ-សង្កាត់មានសមាជិក ១៧ រូប។ អង្គភាពបោះឆ្នោតចំនួន ៨ និងការិយាល័យបោះឆ្នោតចំនួន ២៤ ត្រូវបានរៀបចំឡើងស្របតាមបទប្បញ្ញត្តិ។
ដំណើរការពិគ្រោះយោបល់ត្រូវបានធ្វើឡើងតាមបែបប្រជាធិបតេយ្យ និងអនុវត្តតាមនីតិវិធីបីជំហាន។ បន្ទាប់ពីការពិគ្រោះយោបល់លើកទីបី បញ្ជីរាយនាមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ត្រូវបានបញ្ចប់ដោយមានបេក្ខជនចំនួន ៣៨ រូបដើម្បីជ្រើសរើសតំណាងចំនួន ២៣ រូប។ រចនាសម្ព័ន្ធនេះធានាសមាមាត្រស្ត្រីជិត ៤៥% តំណាងយុវជនជាង ៣៦% មិនមែនបក្ខជនជាង ១៣% និងជនជាតិខ្មែរជាង ៣៤%។ ឃុំបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសម្រាប់ការផ្សព្វផ្សាយ និងយុទ្ធនាការបោះឆ្នោត និងបានបង្កើតផែនការដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមកក្នុងអំឡុងពេលរបោះឆ្នោត។
បកប្រែដោយ Duy Hoan