ចាប់ពីផ្ទះថ្មីធំទូលាយ អំណោយដ៏មានអត្ថន័យ ដល់គោលនយោបាយសុខុមាលភាពសង្គមដែលត្រូវអនុវត្តដោយទាន់ពេលវេលា និងមានប្រសិទ្ធភាព... សកម្មភាពទាំងអស់នេះបានរួមចំណែកដល់ការនាំមកនូវនិទាឃរដូវដ៏កក់ក្តៅ។

បុណ្យចូលឆ្នាំថ្មីនេះ ក្រុមគ្រួសាររបស់លោកស្រី Son Thi Bo (ភូមិ Giong Giua A សង្កាត់ Hiep Thanh ខេត្ត Ca Mau) ទទួលពិធីបុណ្យចូលឆ្នាំថ្មីដោយមានក្តីសោមនស្សរីករាយជាងឆ្នាំមុនៗ។ នៅក្នុងផ្ទះថ្មីរបស់ខ្លួន លោកស្រី មានអារម្មណ៍រំជួលចិត្តនៅពេលនិយាយអំពីការយកចិត្តទុកដាក់ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងអង្គការនានាក្នុងតំបន់។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ក្រុមគ្រួសាររបស់លោកស្រីត្រូវរស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម។ ឥឡូវនេះ ដោយមានផ្ទះដ៏រឹងមាំ ក្រុមគ្រួសារអាចផ្តោតលើការធ្វើការ និងផលិត ធ្វើឲ្យជីវភាពរស់នៅប្រសើរឡើងបន្តិចម្តងៗ។ លោកស្រី Bo បានចែករំលែកថា “ការដែលមានផ្ទះថ្មីមុនពិធីបុណ្យចូលឆ្នាំថ្មីគឺជាអំណោយដ៏មានអត្ថន័យ និងជាសេចក្តីរីករាយដ៏អស្ចារ្យបំផុតសម្រាប់គ្រួសារខ្ញុំ”។

leftcenterrightdel
ជនរួមជាតិខ្មែរនៅខេត្ត Ca Mau រំភើបចិត្តណាស់ដែលបានទទួលអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦

យោងតាមលោកស្រី Truong Kim Khuyen អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃសង្កាត់ Hiep Thanh និងជាប្រធានសម្ព័ន្ធសមាគមនារីនៃសង្កាត់ បានឲ្យដឹងថា ផ្ទះ “មហាសាមគ្គីភាព” ដែលប្រគល់ដល់គ្រួសារលោកស្រី Bo ត្រូវបានសាងសង់ឡើងដោយទទួលឧបត្ថម្ភពីរណសិរ្សមាតុភូមិ អង្គការមហាជននានា និងអាជ្ញាធរមូលដ្ឋាន។ សកម្មភាពនេះមិនត្រឹមតែជួយសមាជិកាជនជាតិខ្មែរយកឈ្នះលើការលំបាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីជួយគាំទ្រគ្នាទៅវិញទៅមក និងរួមចំណែកដល់ការអនុវត្តការងារសុខុមាលភាពសង្គមប្រកបដោយប្រសិទ្ធភាពនៅក្នុងមូលដ្ឋានផងដែរ។

ក្នុងស្មារតី “ធានាថាមនុស្សគ្រប់គ្នា និងគ្រួសារនីមួយៗមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីតេតដ៏រីករាយ” នៅប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មីតេត កម្មវិធីសុខុមាលភាពសង្គមជាច្រើនសម្រាប់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ គ្រួសារក្រីក្រ រួមទាំងជនរួមជាតិខ្មែរផងដែរ ត្រូវបានអនុវត្តយ៉ាងសកម្មនៅទូទាំងខេត្ត Ca Mau។ អំណោយដែលត្រូវបានប្រគល់ជូនបង្ហាញពីការចែករំលែក និងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងអង្គការមហាជន រួមចំណែកដល់ការនាំមកនូវបរិយាកាសបុណ្យចូលឆ្នាំថ្មីដ៏កក់ក្តៅ និងមានអត្ថន័យសម្រាប់ជនរួមជាតិដែលមានស្ថានភាពលំបាក៕

បកប្រែដោយ Thuy Anh