ការទូតការពារជាតិគឺជាផ្នែកសំខាន់មួយនៃវិស័យការបរទេសរបស់វៀតណាម
កប.អនឡាញ - ក្នុងអត្ថបទមួយដែលចុះផ្សាយនៅថ្ងៃទី ២៩ ខែធ្នូ សារព័ត៌មាន Sputnik បង្ហាញថា នៅឆ្នាំ ២០២៥ ដោយមានស្មារតីម្ចាស់ការ ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្ដខ្ពស់ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម បានផ្តោតលើការដឹកនាំ កងទ័ពទាំងមូលឱ្យជំនះការលំបាកជាច្រើន បំពេញភារកិច្ចដែលបានប្រគល់ជូន និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ដំណាក់កាលអភិវឌ្ឍបន្ដបន្ទាប់។
អត្ថបទនេះបានសង្កត់ធ្ងន់ថា ការទូតការពារជាតិត្រូវបានកំណត់ជាផ្នែកសំខាន់មួយនៃកិច្ចការបរទេស ដោយរួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព និងការពារមាតុភូមិ។
    |
 |
|
កងពេទ្យកម្រិត២ លេខ១ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង |
សារព័ត៌មាន Sputnik បានបញ្ជាក់ថា គោលនយោបាយការពារជាតិ "បួនមិន" របស់វៀតណាម ដែលគឺជាមិត្ត ជាដៃគូដែលគួរឲ្យទុកចិត្ត និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ បន្តបង្ហាញឱ្យឃើញនៅក្នុងជំនួប និងការសន្ទនាការពារជាតិទ្វេភាគី និងពហុភាគី។ ព្រឹត្តិការណ៍សំខាន់ៗដូចជាពិធីខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ និងខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៅថ្ងៃទី ២ ខែកញ្ញា ជាឱកាសសម្រាប់វៀតណាមបង្ហាញពីការតម្លាភាពនូវកម្លាំង លទ្ធភាពរៀបចំ និងទំនើបកម្មរបស់កងទ័ព។
អ្នកសង្កេតការណ៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះការផ្សារភ្ជាប់របស់វៀតណាមរវាងប្រពៃណីនិងទំនើប រវាងកម្លាំងយោធាជាមួយនឹងសារសន្តិភាព ស្វយភាព និងកិច្ចសហប្រតិបត្តិការ... ទន្ទឹមនឹងកាតព្វកិច្ចការពារជាតិ កងទ័ពប្រជាជនវៀតណាមនៅបន្តបញ្ជាក់ពីតួនាទីជាកម្លាំងស្នូលក្នុងការការពារនិងគ្រប់គ្រងគ្រោះមហន្តរាយ ការស្វែងរក ជួយសង្គ្រោះ និងជួយគាំទ្រដល់ប្រជាជន...។
ឆ្នាំ២០២៥ គឺជាជំហានដ៏សំខាន់សម្រាប់វិស័យការពារជាតិវៀតណាមក្នុងការកសាងកងទ័ពទំនើប និងពង្រីកការទូតការពារជាតិ រួមចំណែកដល់ការរក្សាបរិយាកាសប្រកបដោយសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
បកប្រែដោយ Pham Diep