នៅរសៀលថ្ងៃទី ២៨ ខែធ្នូ នៅអាកាសយានដ្ឋានអន្តរជាតិណយបៃ (ហាណូយ) ក្រសួងកសិកម្ម និងបរិស្ថានបានទទួលទំនិញសង្គ្រោះ​ពីរដ្ឋាភិបាលប៉ូឡូញ ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយនៅខេត្ត Dak Lak។

leftcenterrightdel
នាយកដ្ឋានគ្រប់គ្រងទំនប់ និងបង្ការគ្រោះមហន្តរាយទទួលទំនិញសង្គ្រោះ​ពីប្រទេសប៉ូឡូញ ដើម្បីជួយគាំទ្រដល់ប្រជាជននៅខេត្ត Dak Lak (រូបថត៖ SGGPO)

ក្នុងឱកាសទទួលទំនិញសង្គ្រោះ​នេះ មានការចូលរួមពីលោក Nguyen Truong Son អនុប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ និងបង្ការគ្រោះមហន្តរាយ (ក្រសួងកសិកម្ម និងបរិស្ថាន)

ទំនិញសង្គ្រោះ​ទម្ងន់ ៧ តោននេះពីរដ្ឋាភិបាលប៉ូឡូញ រួមមានភួយ តង់ ធុង និងរបស់របរចាំបាច់ផ្សេងៗទៀត។ ទាំងនេះគឺជារបស់របរជាក់ស្តែង ដែលនឹងជួយបំពេញ តម្រូវការរស់នៅជាមូលដ្ឋាន និងគាំទ្រដល់ប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយនៃខេត្ត Dak Lak៕

បកប្រែដោយ Duy Hoan