នៅឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅទីក្រុងរ៉ូម លោកស្រី Andrea Fais  អគ្គនិពន្ធនាយកនៃទស្សនាវដ្តី "Scenari Internazionali" នៅទីក្រុង Perugia ភាគកណ្តាលប្រទេសអ៊ីតាលី បានវាយតំលៃខ្ពសចំពោះទិសដៅយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការធានាសន្តិសុខថាមពលជាតិ។

leftcenterrightdel
រោងចក្រចម្រាញ់ប្រេង និងរោងចក្រប្រេងឥន្ធនៈ Nghi Son។ (រូបថតបង្ហាញ៖ Duong Giang/VNA)

យោងតាមលោកស្រី Andrea Fais វៀតណាមបានផ្លាស់ប្តូរពីផ្នត់គំនិតដែលផ្តោតលើការធានាការផ្គត់ផ្គង់ថាមពលទៅជាគំរូសន្តិសុខថាមពលប្រកបដោយភាពសកម្ម អាចបត់បែនបាន មានភាពចម្រុះ និងប្រកបដោយចីរភាព ដោយលើកកម្ពស់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ការកែលម្អប្រសិទ្ធភាពថាមពល និងលើកកម្ពស់ទីផ្សារថាមពលដែលមានការប្រកួតប្រជែង និងមានតម្លាភាព ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការធ្វើសមាហរណកម្មស៊ីជម្រៅនៅក្នុងយុគសម័យថ្មី។

ដោយសារប្រទេសវៀតណាមបានកំណត់គោលដៅជាក់លាក់ដូចជាការខិតខំក្លាយជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ដែលជាខួបលើកទី ១០០ នៃទិវាបុណ្យឯករាជ្យភាពរបស់ខ្លួន លោក Fais ជឿជាក់ថា ប្រទេសវៀតណាមនឹងត្រូវខិតខំយកឈ្នះលើបញ្ហាប្រឈមជាច្រើន រួមទាំងការផ្លាស់ប្តូរថាមពល និងអេកូឡូស៊ីផងដែរ។

បកប្រែដោយ Pham Diep