"ចំណុចជាប់គាំង" ធំៗ

ស្ថិតនៅក្នុងតំបន់អភិវឌ្ឍស្វាហាប់នៃពិភពលោក ជាមួយនឹងលំហូរទំនិញប្រមូលផ្តុំ ការធ្វើពាណិជ្ជកម្មសកម្ម និងសេដ្ឋកិច្ចបើកចំហខ្ពស់ ជាប់ចំណាត់ថ្នាក់លេខ ៣ នៅអាស៊ាន លេខ ៣២ នៅលើពិភពលោក និងស្ថិតក្នុងចំណោមកំពូលទាំង ២០ នៃបរិមាណពាណិជ្ជកម្មអន្តរជាតិ និងកំពូលទាំង ១៥ ក្នុងការទាក់ទាញ FDI។  វៀតណាមត្រូវបានចាត់ទុកថាជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានសក្តានុពល និងមានអំណោយផលដ៏អស្ចារ្យសម្រាប់ការអភិវឌ្ឍសេវាកម្ម logistics។

ដោយទទួលស្គាល់ពីសារៈសំខាន់នេះ បក្ស និងរដ្ឋនាពេលថ្មីៗនេះបានចេញយន្តការ គោលនយោបាយ និងការណែនាំជាច្រើនដើម្បីអនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ជំនះការលំបាក កាត់បន្ថយថ្លៃដើម បង្កើនភាពប្រកួតប្រជែង និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍ logistics។

ព័ត៌មានពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបង្ហាញថា ដោយមានការយកចិត្តទុកដាក់ និងការតម្រង់ទិសដៅយ៉ាងជិតស្និទ្ធ មោះមុតពីរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីផ្ទាល់ ព្រមទាំងមានការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពពីគ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា បានជាសេវាកម្ម logistics របស់វៀតណាមទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ (ការកើនឡើងជាមធ្យម ១៤-១៦% ក្នុងមួយឆ្នាំ ច្រើនជាងទ្វេដងនៃមធ្យមភាគពិភពលោក; ទំហំទីផ្សារ logistics របស់វៀតណាមមានប្រមាណ ៤៥-៥០ ពាន់លានដុល្លារអាមេរិក ស្មើនឹង ១០% នៃផលិតផលក្នុងស្រុកសរុប និង ៥% នៃចំណូលនាំចូល និងនាំចេញ)។ នៅឆ្នាំ ២០២៥ វៀតណាមត្រូវបានគេរំពឹងថានឹងត្រូវបានចាត់ថ្នាក់ក្នុងចំណោមទីផ្សារ logistics ដែលកំពុងរីកចម្រើនកំពូលទាំង ១០។

leftcenterrightdel
សកម្មភាពដឹកជញ្ជូនទំនិញនៅកំពង់ផែ Tien Sa (ទីក្រុង Da Nang)

ត្រូវការដំណោះស្រាយដ៏ទូលំទូលាយមួយ

នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ 2229/QD-TTg ដោយអនុម័តយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ logistics របស់វៀតណាមសម្រាប់រយៈពេល ២០២៥-២០៣៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលកំណត់ថា៖ ការអភិវឌ្ឍ logistics របស់វៀតណាមប្រកបដោយចីរភាព ប្រសិទ្ធភាព មានគុណភាពខ្ពស់ និងតម្លៃបន្ថែមខ្ពស់ ការប្រកួតប្រជែងល្អ និងទាញយកអត្ថប្រយោជន៍ពីឧត្តមភាពរបស់វៀតណាម នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងខ្សែសង្វាក់តម្លៃ។ ក្នុងអំឡុងពេល ២០២៥-២០៣៥ សមាមាត្រនៃតម្លៃបន្ថែមនៃវិស័យ logistics នៅក្នុងតំលៃផលិតផលក្នុងស្រុកសរុបនឹងឈានដល់ ៥-៧% ហើយអត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៃវិស័យ logistics នឹងឈានដល់ ១២-១៥%។ អត្រានៃអង្គភាពអាជីវកម្មដែលប្រើប្រាស់សេវាកម្ម logistics ខាងក្រៅបានឈានដល់ ៧០-៨០% ហើយចំណាយលើការដឹកជញ្ជូនជាភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) បានថយចុះមកត្រឹមប្រហែល ១២-១៥%...

យោងតាមលោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម)៖ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលដៅខាងលើវិស័យ logistics ត្រូវផ្តោតលើការធ្វើកំណែទម្រង់ ការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើប ការលើកកម្ពស់ការតភ្ជាប់តំបន់ ការកសាងប្រភពផ្គត់ផ្គង់ និងការអភិវឌ្ឍទីផ្សារ ការលើកកម្ពស់ការស្រាវជ្រាវ នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង ការបង្កើនភាពប្រកួតប្រជែង គុណភាពនៃសេវា logistics និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ និងការកសាងមូលដ្ឋានទិន្នន័យជាតិស្តីពី logistics...

នៅក្នុងវេទិកា logistics វៀតណាមឆ្នាំ២០២៥ នាពេលថ្មីៗនេះ អ្នកជំនាញ និងអង្គការអន្តរជាតិបានលើកឡើងដំណោះស្រាយជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យសេវាកម្ម logistics ។ យោងតាមសាស្ត្រាចារ្យ Thomas Sim ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមដឹកជញ្ជូនទំនិញ (FIATA) ពិភពលោកកំពុងផ្លាស់ប្តូរឆ្ពោះទៅរកការដឹកជញ្ជូនឆ្លាតវៃក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។ កត្តាប្រាំយ៉ាងកំពុងផ្លាស់ប្តូររូបរាង logistics សកល៖ ឌីជីថលូបនីយកម្មក្លាយជាស្តង់ដារសកល ការតភ្ជាប់ពហុម៉ូឌុលជំរុញការប្រកួតប្រជែង កំពង់ផែឆ្លាតវៃ និងគយឆ្លាតវៃបង្កើតប្រសិទ្ធភាពខ្ពស់ ការដឹកជញ្ជូនបៃតងក្លាយជាតម្រូវការទីផ្សារ និងកម្លាំងពលកម្មឌីជីថលក្លាយជាកត្តាកំណត់។

ដើម្បីលើកកម្ពស់ការអភិវឌ្ឍ logistics លោក Dao Trong Khoa ប្រធានសមាគមអាជីវកម្ម logistics វៀតណាម (VLA) បានស្នើសុំថា៖ ត្រូវការពង្រឹងយន្តការសម្របសម្រួល logistics (គណៈកម្មាធិការ ១៨៩៩) និងបង្កើតការិយាល័យជាតិ logistics នៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីដើរតួជាស្ថាប័នសម្របសម្រួល សំយោគគោលនយោបាយ និងគាំទ្រដល់សកម្មភាពរបស់គណៈកម្មាធិការ ខណៈពេលក៏បម្រើជាបណ្តាញសំខាន់មួយដែលភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អាជីវកម្ម និងសមាគមផងដែរ៕

បកប្រែដោយ Minh Trung