សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរឆ្នាំ២០២៦ សម្រាប់កងទ័ពនិងប្រជាជន
កប.អនឡាញ - ទីក្រុង Can Tho វៀតណាម នឹងផ្តោតលើការអនុវត្តគម្រោង និងភារកិច្ចជាក់ស្ដែងជាច្រើនដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមេសា ទីក្រុងកឹ Can Tho នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរសម្រាប់កងទ័ពនិងប្រជាជន ដោយមានប្រធានបទ "កងទ័ពនិងប្រជាជនទីក្រុង Can Tho អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី២០២៦"។
ព្រឹត្តិការណ៍នឹងមានសកម្មភាពសុខុមាលភាពសង្គម ដូចជា៖ ការសាងសង់ផ្ទះមហាសាមគ្គី ការផ្តល់អំណោយដល់គ្រួសារក្រីក្រ និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ ការផ្តល់អាហារូបករណ៍ និងកង់សម្រាប់និស្សិតជនជាតិខ្មែរ ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។
    |
 |
|
ជារៀងរាល់ឆ្នាំ ពិធីបុណ្យរបស់ជនរួមជាតិខ្មែរតែងតែទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃក្រុង Can Tho (រូបថត៖ vovworld.vn) |
សកម្មភាពវប្បធម៌ សិល្បៈ និងកីឡា ល្បែងប្រជាប្រិយ ការប្រកួតធ្វើម្ហូប និងពិព័រណ៍តាំងបង្ហាញទំនិញវៀតណាមក៏នឹងត្រូវបានរៀបចំ រួមចំណែកដល់បរិយាកាសរីករាយ និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ប្រជាជនជនជាតិខ្មែរនៅទីក្រុង។
លោកវរសេនីយ៍ឯក Nguyen Van Cam អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាក្រុង Can Tho បានឲ្យដឹងថា ដើម្បីធានាថាសកម្មភាពនៃពិធីបុណ្យនឹងនាំមកនូវប្រសិទ្ធភាពចាក់ស្ដែង បញ្ជាការដ្ឋានយោធាក្រុង Can Tho ស្នើឲ្យស្ថាប័ន និងអង្គភាពនានាផ្តោតលើការធានាថា អំណោយ និងអាហារូបករណ៍ទាំងអស់ត្រូវបានប្រគល់ឲ្យអ្នកទទួលដោយទាន់ពេលវេលា ព្រមទាំង ធានាថាប្រជាជនមានពិធីបុណ្យដោយសុវត្ថិភាពទាំងស្រុង៕
បកប្រែដោយ Thuy Anh