ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាព
កប.អនឡាញ - នៅល្ងាចថ្ងៃទី ៣ ខែមីនា នៅទីក្រុងហាណូយ ស្ថានទូតជប៉ុនប្រចាំនៅវៀតណាមបានរៀបចំពិធីជប់លៀងរំលឹកខួបលើកទី ៦៦ នៃទិវាកំណើតរបស់ព្រះចៅអធិរាជជប៉ុន Naruhito។
មានប្រសាសន៍នៅក្នុងពិធីនេះលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន បានអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។
    |
 |
|
ប្រតិភូអញ្ជើញចូលរួមក្នុងពិធី |
ជប៉ុននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ឈានមុខគេរបស់វៀតណាម។ នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបនឹងលើសពី ៥០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង។ ជាពិសេស ប្រទេសទាំងពីរកំពុងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឈានមុខគេដូចជា បញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល 5G បច្ចេកវិទ្យាស៊ីមីកុងដុកទ័រ ការរចនាសៀគ្វីរួមបញ្ចូលគ្នា និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។
ចំណែក លោក Ito Naoki ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំនៅវៀតណាម បានអះអាងថា ជប៉ុននឹងបន្តគាំទ្រវៀតណាមក្នុងការជំនះផលវិបាកនៃព្យុះ និងទឹកជំនន់ រួមទាំងប្រាក់កម្ចី ODA សម្បទានចំនួន ៣៣០ លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកក៏បានសម្តែងការរំពឹងទុកថា ចំនួននៃការផ្លាស់ប្តូរភ្ញៀវទេសចរទ្វេភាគីរវាងវៀតណាម និងជប៉ុននឹងលើសពី ២ លាននាក់នៅឆ្នាំ ២០៣០។
បកប្រែដោយ Thanh Cong