កាសែតកងទ័ពប្រជាជនបានសម្ភាសន៍លោកស្រីវរសេនីយ៍ឯក Alana Burkitt អនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅវៀតណាមអំពីដំណើរទស្សនកិច្ចនេះ និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងអូស្ត្រាលី។
អ្នកយកព័ត៌មាន៖ នេះជាលើកទីពីរហើយដែលកងទ័ពជើងទឹកប្រជាជនវៀតណាមបានបញ្ជូននាវាអញ្ជើញទៅចូលរួមក្នុងលំហាត់សម Kakadu។ តើប្រការនេះមានអត្ថន័យយ៉ាងដូចម្តេចសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីនិយាយរួម និងកងកម្លាំងប្រដាប់អាវុធទាំងពីរនិយាយដោយឡែក?
    |
 |
|
លោកស្រីវរសេនីយ៍ឯក Alana Burkitt អនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅវៀតណាម |
លោកស្រីវរសេនីយ៍ឯក Alana Burkitt ៖ វៀតណាម និងអូស្ត្រាលី គឺជាដៃគូ និងជាមិត្តជិតស្និទ្ធ ដោយចែករំលែកចក្ខុវិស័យអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយប្រកបដោយបរិយាប័ន្ន មានភាពធន់ និងវិបុលភាព។
អូស្ត្រាលីមានកិត្តិយស និងថ្លែងអំណរគុណវៀតណាមដែលបានបញ្ជូននាវាលេខ ០១៦ - Quang Trung អញ្ជើញចូលរួមក្នុងពិធីព្យុហយាត្រានាវាអន្តរជាតិក្នុងឱកាសរំលឹកខួបលើកទី ១២៥ នៃការបង្កើតកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី និងលំហាត់សម Kakadu 2026។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កងទ័ពជើងទឹកប្រជាជនវៀតណាម ដែលជាការធ្វើដំណើរឆ្ងាយបំផុតដែលមិនធ្លាប់មានពីមុនមករបស់នាវាចម្បាំងមួយរបស់វៀតណាម ដែលមានចម្ងាយជាង ១១.០០០ ម៉ាយសមុទ្រ ក្នុងរយៈពេលប្រហែល ៦០ ថ្ងៃ។
ដំណើរទស្សនកិច្ចរបស់នាវាលេខ ០១៦ - Quang Trung ទៅកាន់ទីក្រុងស៊ីដនី បង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងអូស្ត្រាលី និងវៀតណាម ដែលបានចុះហត្ថលេខានៅក្នុងខែមីនា ឆ្នាំ២០២៤។ ប្រកានេះក៏ឆ្លុះបញ្ចាំងពីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងការពារជាតិ និងកងទ័ពជើងទឹក។
ទំនុកចិត្តនយោបាយរវាងរដ្ឋាភិបាល និងកងទ័ព នៃប្រទេសទាំងពីរគឺមានសារៈសំខាន់ណាស់ ដែលបានបង្ហាញតាមរយៈការសម្រេចចិត្តរបស់វៀតណាមក្នុងការបញ្ជូននាវាចម្បាំងទំនើបបំផុតរបស់ខ្លួនអញ្ជើញទៅចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់របស់កងទ័ពជើងទឹកអូស្ត្រាលី។
ដំណើរទស្សនកិច្ចនេះក៏បង្ហាញផងដែរថា អូស្ត្រាលី និងវៀតណាមឱ្យតម្លៃចំពោះការចែករំលែកបទពិសោធន៍ និងការផ្លាស់ប្តូរជំនាញរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់ផងដែរ។ ប្រការនេះបង្ហាញថា យើងអាចសហការគ្នាដើម្បីកសាងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងការសន្យាចំពោះស្ថិរភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
អ្នកយកព័ត៌មាន៖ ការអញ្ជើញចូលរួមក្នុងលំហាត់សម Kakadu 2026 គឺជាដំណើរឆ្ងាយបំផុតរបស់នាវាចម្បាំងវៀតណាមពីមុនមក។ តើលោកស្រីអាចប្រាប់អំពីដឹងអំពីការគាំទ្រពីក្រសួងការពារជាតិអូស្ត្រាលីសម្រាប់ដំណើរនេះបានទេ?
លោកស្រីវរសេនីយ៍ឯក Alana Burkitt ៖ ក្រសួងការពារជាតិអូស្ត្រាលីនឹងផ្តល់ការគាំទ្រផ្នែកភស្តុភារ និងជួយនាំផ្លួវសម្រាប់នាវាលេខ ០១៦ - Quang Trung ក្នុងអំឡុងពេលអញ្ជើញចូលរួមពិធីព្យុហយាត្រាកងទ័ពជើងទឹកអន្តរជាតិ និងលំហាត់សមយុទ្ធ Kakadu។ ការគាំទ្រនេះរួមបញ្ចូលទាំងមធ្យោយបាយធ្វើដំណើរសម្រាប់ក្រុមនាវិកនៅទីក្រុងស៊ីដនី ដើម្បីឱ្យពួកគេអាចទៅទស្សនារមណីដ្ឋានមួយចំនួននៅប្រទេសកំណើតរបស់ខ្ញុំ។ ពួកគេនឹងមានឱកាសទៅទស្សនារោងមហោស្រពអូប៉េរ៉ា ស្ពានកំពង់ផែ និងឆ្នេរម៉ាន់លី ក៏ដូចជាពិសាម្ហូបពិសេសរបស់អូស្ត្រាលីដូចជាសាច់គោ និងសាច់កង់ហ្គូរូផងដែរ។
អូស្ត្រាលីក៏នឹងផ្តល់ប្រេងឥន្ធនៈដើម្បីជួយគាំទ្រដល់ការធ្វើដំណើររបស់នាវាលេខ ០១៦ - Quang Trung ក្នុងអំឡុងពេលទៅមក ក៏ដូចជាក្នុងអំឡុងពេលចូលរួមព្យុហយាត្រា និងលំហាត់សមយុទ្ធផងដែរ។
អូស្ត្រាលីក៏នឹងជួយនាំផ្លួវដើម្បីនាវា 016 - Quang Trung អាចឆ្លងកាត់តំបន់សមុទ្រគ្រោះថ្នាក់មួយចំនួនរបស់ប្រទេសអូស្ត្រាលី ជាពិសេសតំបន់ថ្មប៉ប្រះទឹក Great Barrier តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត។
អ្នកយកព័ត៌មាន៖ ក្រឡេកមើលទៅ Kakadu 2024 តើការចូលរួមលើកដំបូងរបស់នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមបានរួមចំណែកអ្វីខ្លះដល់ភាពជោគជ័យនៃលំហាត់សមនេះ?
លោកស្រីវរសេនីយ៍ឯក Alana Burkitt៖ ទោះបីជាខ្ញុំទើបតែចាប់ផ្តើមអាណត្តិជាអនុព័ន្ធយោធាអូស្ត្រាលីប្រចាំប្រទេសវៀតណាមក៏ដោយ ក៏ខ្ញុំបានឮជាច្រើនអំពីការចូលរួមដោយជោគជ័យរបស់នាវាលេខ១៨ នៅក្នុងលំហាត់សម Kakadu 2024។ នាវាលេខ ១៨ បានរួមចំណែកដ៏មានតម្លៃចំពោះខ្លឹមសារលំហាត់សមមិនមែនប្រយុទ្ធ រួមទាំងការស្វែងរក និងជួយសង្គ្រោះ ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងលំហាត់នាំផ្លួវ ក៏ដូចជាការចែករំលែកទស្សនៈរបស់វៀតណាមលើជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយនៅសន្និសីទមេបញ្ជាការកងនាវា។
ខ្ញុំក៏បានឮអំពីភាពជោគជ័យរបស់វៀតណាមក្នុងការផ្លាស់ប្តូរវប្បធម៌ និងកីឡាផងដែរ។ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខពីរក្នុងការប្រកួតបាល់ទះ និងបាល់ទាត់។ លើសពីនេះ ពិធីជប់លៀងនៅលើនាវារបស់វៀតណាម ដែលមានម្ហូបឆ្ងាញ់ៗ និងចម្រៀងពីរោះៗ នៅ Kakadu 2024។
ខ្ញុំក៏បានដឹងផងដែរថា អតីតនិស្សិតយោធាវៀតណាមដែលបានសិក្សានៅប្រទេសអូស្ត្រាលី គឺជាសមាជិកសំខាន់ៗនៃគណៈប្រតិភូ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់នាវាលេខ១៨។
អ្នកយកព័ត៌មាន៖ តើកងកម្លាំងការពារជាតិទាំងពីរអាចជម្រុញកិច្ចសហប្រតិបត្តិការយ៉ាងដូចម្តេចដើម្បីស័ក្កសមនឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ?
លោកស្រីវរសេនីយ៍ឯក Alana Burkitt៖ កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍ និងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីកទំនាក់ទំនងទ្វេភាគី។ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយបង្ហាញពីកម្រិតខ្ពស់បំផុតនៃការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ។
អូស្ត្រាលីនឹងគាំទ្រដល់ការធ្វើទំនើបកម្មយោធា និងធ្វើការជាមួយវៀតណាមដើម្បីកំណត់វិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នាអំពីយុទ្ធសាស្ត្រ។ យើងកំពុងស្វែងយល់ពីវិស័យសហប្រតិបត្តិការថ្មី រួមទាំងសន្តិសុខតាមអ៊ីនធឺណិតផ្នែកនាវាចរណ៍ ការចែករំលែកព័ត៌មាន ឧស្សាហកម្មការពារជាតិ និងការស្វែងរកជួយសង្គ្រោះ។
ជាពិសេស ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២៦ ក្នុងខែធ្នូខាងមុខ ដែលសន្យាថានឹងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ។ ដូច្នេះហើយ ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺជាតម្រូវការចាំបាច់។
អ្នកយកព័ត៌មាន៖ សូមអរគុណ!
បកប្រែដោយ Duy Hoan