leftcenterrightdel
លោក Nguyen Van Thang នាយកក្រុមហ៊ុនផ្លាស្ទិចអឺរ៉ុប (EUP) ជាសហគ្រាសវៀតណាមដំបូងគេដែលវិនិយោគនិងធ្វើអាជីវកម្មនៅប្រទេសអេហ្ស៊ីប (រូបថត៖ VOV-Cairo)

លោក Nguyen Van Thang នាយកក្រុមហ៊ុនផ្លាស្ទិចអឺរ៉ុប (EUP) ជាសហគ្រាសវៀតណាមដំបូងគេដែលវិនិយោគនិងធ្វើអាជីវកម្មនៅប្រទេសអេហ្ស៊ីប បានចែករំលែកថា៖  “ខ្ញុំជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្ស នឹងមានការសម្រេចចិត្តជាច្រើន ដើម្បីនាំប្រទេសយើងពីប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ ក្លាយទៅជាសេដ្ឋកិច្ចអភិវឌ្ឍន៍ ហើយវៀតណាមនឹងជាប្រទេសដែលមានស្ថិរភាព និងសុវត្ថិភាពជានិច្ច ដោយទាក់ទាញមិត្តភក្តិអន្តរជាតិឱ្យមកវិនិយោគ និងធ្វើដំណើរកំសាន្ត។ ខ្ញុំក៏សង្ឃឹមផងដែរថា មហាសន្និបាតនឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះជំនាន់វ័យក្មេងវៀតណាមដែលរស់នៅក្រៅប្រទេស ដោយមានគោលនយោបាយជាច្រើនទៀតដើម្បីជួយឧបត្ថម្ភពួកគេរៀនភាសាវៀតណាម រៀបចំកម្មវិធីផ្លាស់ប្តូរបន្ថែមទៀត ដើម្បីឱ្យពួកគេអាចយល់កាន់តែច្បាស់អំពីវប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាមផងដែរ”៕

តាម vovworld.vn