មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោកឯកអគ្គរដ្ឋទូត Do Hung Viet បានជម្រាបជូនព័ត៌មានជាទូទៅអំពីការត្រៀមរៀបចំសម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបូកសរុបរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ថ្មី ការវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី ១៣ និងការកំណត់គោលដៅ និងទិសដៅសម្រាប់ការអភិវឌ្ឍប្រទេសជាតិនៅដំណាក់កាលបន្ទាប់។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Do Hung Viet មានប្រសាសន៍នៅក្នុងសន្និសីទកាសែត (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីចំណុចថ្មីៗគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងឯកសាររបស់មហាសន្និបាត រួមទាំង "ការទម្លាយយុទ្ធសាស្ត្រចំនួនបី" ដើម្បីជំរុញប្រទេសឱ្យរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងយុគសម័យថ្មី - ពោលគឺការធ្វើឱ្យក្របខ័ណ្ឌស្ថាប័នល្អឥតខ្ចោះ ការអភិវឌ្ឍធនធានមនុស្ស និងការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតគំរូកំណើនថ្មីមួយដោយកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាកម្លាំងជំរុញចម្បង ការកំណត់វិស័យសេដ្ឋកិច្ចឯកជនជាកម្លាំងជំរុញដ៏សំខាន់បំផុតនៃខឿនសេដ្ឋកិច្ច  និងការកំណត់ការការពារបរិស្ថានរួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាភារកិច្ចស្នូល។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ vnanet.vn)

ទាក់ទងនឹងកិច្ចការបរទេស លោកឯកអគ្គរដ្ឋទូត Do Hung Viet បានមានប្រសាសន៍ថា មហាសន្និបាតលើកទី១៤ នឹងកំណត់ជាលើកដំបូងនូវកិច្ចការបរទេស ការជំរុញការធ្វើសមាហរណកម្មអន្តរជាតិ រួមជាមួយនឹងការការពារជាតិ និងសន្តិសុខជាភារកិច្ចដ៏សំខាន់ និងជាប្រចាំ។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា វៀតណាមបន្តប្រកាន់ខ្ជាប់ដោយឥតងាករេនូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ការធ្វើពហុភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេស សមភាព និងផលប្រយោជន៍ទៅវិញទៅមក។ វៀតណាម ជាមិត្ត ជាដៃគូដែលគួរឱ្យទុកចិត្ត និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ ធានាផលប្រយោជន៍ជាតិខ្ពស់បំផុតដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Do Hung Viet ក៏បានចែករំលែកព័ត៌មានថ្មីៗមួយចំនួនអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមិទ្ធផលក្នុងគោលនយោបាយការបរទេសរបស់វៀតណាមនៅឆ្នាំ ២០២៥៕

បកប្រែដោយ Huyen Trang