នាថ្ងៃទី១៤ ខែមករា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្តល់ព័ត៌មានជូនសារព័ត៌មានស្តីពីមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ តំណាងមកពីទីភ្នាក់ងារសារព័ត៌មានធំៗជាង ២០ ទូទាំងពិភពលោកបានអញ្ជើញចូលរួម។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថាន​បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ (រូបថត៖ Quang Trung/VOV-Washington)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Do Hung Viet បានបញ្ជាក់ថា មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបូកសរុបលទ្ធផលនៃការផ្លាស់ប្តូរថ្មីក្នុងរយៈពេល ៤០  (១៩៨៦-២០២៦) និងវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្ស លើកទី១៣ និងកំណត់គោលដៅ និងទិសដៅសម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងដំណាក់កាលបន្ទាប់។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីចំណុចថ្មីៗគួរឱ្យកត់សម្គាល់ជាច្រើននៅក្នុងឯកសាររបស់មហាសន្និបាត រួមទាំង "របបគំហើញយុទ្ធសាស្ត្រចំនួនបី" ដើម្បីជំរុញវៀតណាមឆ្ពោះទៅមុខយ៉ាងខ្លាំងក្លាក្នុងយុគសម័យថ្មី រួមមាន៖ ការបំពេញបន្ថែមក្របខ័ណ្ឌប្រព័ន្ធច្បាប់ ការអភិវឌ្ឍធនធានមនុស្ស និងការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតគំរូកំណើនថ្មីដែលមានវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាកម្លាំងចលករចម្បង ការកំណត់វិស័យឯកជនជាកម្លាំងចលករសំខាន់បំផុតនៃសេដ្ឋកិច្ច និងការកំណត់ការការពារបរិស្ថាន រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាភារកិច្ចស្នូល។

leftcenterrightdel
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានតំណាងមកពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗជាង ២០ (រូបថត៖ Quang Trung/VOV-Washington)

ទាក់ទងនឹងកិច្ចការបរទេស លោកឯកអគ្គរដ្ឋទូត Do Hung Viet បានថ្លែងថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ជាលើកដំបូងបានកំណត់ថា កិច្ចការបរទេស ការលើកកម្ពស់ការធ្វើសមាហរណកម្មអន្តរជាតិ រួមជាមួយនឹងការការពារជាតិ និងសន្តិសុខ ជាភារកិច្ចដ៏សំខាន់ និងជាប្រចាំ។ ហើយបានបញ្ជាក់ថាវៀតណាមបន្តប្រកាន់ខ្ជាប់ខ្ជួននូវមាគ៌ានៃឯករាជ្យភាព ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីនីយកម្ម និងពិពិធកម្មនៃទំនាក់ទំនងការបរទេស សមភាព និងផលប្រយោជន៍ទៅវិញទៅមក ជាមិត្ត ជាដៃគូជឿទុកចិត្ត និងជាសមាជិកសកម្ម មានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ ធានាផលប្រយោជន៍ជាតិខ្ពស់បំផុត ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

បកប្រែដោយ Duy Hoan