អញ្ជើញចូលរួមមានរដ្ឋមន្ត្រីទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ និងការធ្វើបរិវត្ដកម្មឌីជីថលមកពីប្រទេសសមាជិកអាស៊ាន ប្រធានគណៈប្រតិភូមកពីដៃគូសន្ទនា លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន និងលោក Amandeep Singh Gill អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកវិទ្យា ព្រមទាំងឯកអគ្គរដ្ឋទូត ភារធារី និងតំណាងអាជីវកម្ម និងអង្គការអន្តរជាតិផងដែរ។

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងជាប្រធានកិច្ចប្រជុំ ADGMIN លើកទី ៦ ឲ្យដឹងថា ប្រធានបទរបស់កិច្ចប្រជុំឆ្នាំនេះគឺ "អាស៊ានមួយបន្សាំ៖ ពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទៅជាការតភ្ជាប់បញ្ញា" បានបង្ហាញពីការផ្លាស់ប្តូរជាលក្ខណៈយុគសម័យក្នុងការផ្នត់គំនិតអភិវឌ្ឍឌីជីថលរបស់អាស៊ាន៖ ពីការផ្តល់អាទិភាពដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅជាទាញយកអត្ថប្រយោជន៍ពីបញ្ញា ទិន្នន័យនិងតម្លៃដែលនាំមកពីការតភ្ជាប់ទាំងនោះ។ ផ្លាស់ប្តូរពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទៅជាការតភ្ជាប់បញ្ញាមិនគ្រាន់តែជាជម្រើសមួយនោះទេ ប៉ុន្តែថែមទាំងជាជំហានអភិវឌ្ឍចាំបាច់នៃយុគសម័យ​ឌីជីថល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី  Pham Minh Chinh ថ្លែងក្នុងកិច្ចប្រជុំ

ចែករំលឺកក្នុងពិធីបើក  លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ពីការសន្យារបស់អាស៊ានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឌីជីថលគ្រប់ជ្រុងជ្រោយ បង្រួមគម្លាតឌីជីថលក្នុងចំណោមប្រទេសជាសមាជិក ព្រមទាំងកសាងលំហឌីជីថលដែលមានសុវត្ថិភាព ទុកចិត្ត និងបរិយាបន្ន។ លោក Kao Kim Hourn បានសង្កត់ធ្ងន់លើតួនាទីរបស់យន្តការ ADGMIN ក្នុងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការតម្រង់ទិសយុទ្ធសាស្ត្ររបស់អាស៊ានលើការធ្វើបរិវត្ដកម្មឌីជីថលតាមរយៈកម្មវិធី គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការ។

ថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ការធ្វើបរិវត្ដកម្មឌីជីថល ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល បានក្លាយជាកម្លាំងចលករនៃកំណើនថ្មី ហើយអះអាងនូវតួនាទីជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃប្រព័ន្ធអេកូឡូស៊ីឌីជីថលកំពុងនាំមកនូវការផ្លាស់ប្តូការតភ្ជាប់រវាងមនុស្ស និងរវាងបណ្ដាប្រទេស។

ដូច្នេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចាត់ទុកថា បណ្តាប្រទេសអាស៊ានត្រូវកសាងយុទ្ធសាស្ត្រឌីជីថលរយៈពេលវែង និងគ្រប់ជ្រុងជ្រោយ៖ "បញ្ញាសិប្បនិម្មិតកំពុងរីករាលដាលយ៉ាងឆាប់រហ័ស និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុគសម័យឌីជីថល។ នេះទាមទារឱ្យអាស៊ានពង្រីកយន្តការសាកល្បងសម្រាប់បច្ចេកវិទ្យាថ្មី និងគំរូអាជីវកម្មថ្មី ដើម្បីប្រើប្រាស់ក្នុងតំបន់។  ជាមួយគ្នានេះ អភិវឌ្ឍបញ្ញាសិប្បនិម្មិតត្រូវតែផ្សារភ្ជាប់ទៅនឹងស្តង់ដារសីលធម៌ ប្រកាន់យកប្រជាជនជាមជ្ឈភាព បម្រើគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ"។

leftcenterrightdel
លោក  Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូមកពីបណ្ដាប្រទេសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូមកពីបណ្ដាប្រទេសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៦ បានសង្កត់ធ្ងន់ថា វៀតណាមសន្យាបន្តជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ាន។ ត្រៀមខ្លួនចែករំលែកបទពិសោធន៍ និងគាំទ្រប្រទេសនៅមានការលំបាក ដើម្បីបង្រួមគម្លាតឌីជីថល និងអភិវឌ្ឍរួមគ្នា។

វៀតណាមមានបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសនានា ដោយផ្អែកលើតម្លាភាព ការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដោយរួមគ្នាស្ថាបនាសហគមន៍ឌីជីថលអាស៊ានមួយ​សាមគ្គីភាព ខ្លួន​ទីពឹងខ្លួន​ និងវិបុលភាព៕

បកប្រែដោយ Pham Diep